ភ្នំពេញៈ រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ក្រើន​រំឭក​ពលរដ្ឋ​ដែល​ខក​ខាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់​រឹង​ឱ្យរួស​រាន់​ទៅ​បង់​ប្រាក់​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ២០២២ បើ​ពុំ​នោះទេ​ នឹងប្រ​ឈម​ការ​កត់​ត្រា​ជា​បំណុល​ ឬ​ការ​បិទ​អាជីវ​កម្ម​ជា​ដើម​។

តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ១ ខែ​មិថុ​នា ដែល​ ភ្នំ​ពេញ ​ប៉ុស្ដិ៍​ ទទួល​បាន​នៅ​ថ្ងៃទី ​៦ ​មិថុនា បាន​ឱ្យ​ដឹង​ថា ចំពោះ​បង​ប្អូន​ប្រជា​ពល​រដ្ឋ ម្ចាស់​អាជីវ​កម្ម សេវា​កម្ម និង​ស្ថា​ប័ន​ឯកជន​ទាំង​អស់​ដែល​ខក​ខាន​មិន​បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ​និង​សំណល់​រឹងនៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​ខែ​មករា ខែកុម្ភៈ ខែ​មីនា និង​ខែ​មេសា ឆ្នាំ​ ២០២២ កន្លង​មក ត្រូវ​រួស​រាន់​មក​បង់​សេវា​ប្រមូល​សំរាម និង​សំណល់​រឹងសម្រាប់​ខែ​ឧសភា ឆ្នាំ ២០២២ យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​ ១៥ ខែ មិថុនា ឆ្នាំ​ ២០២២​។

រដ្ឋបា​ល​រាជរ​ជ​ធានីបាន​បញ្ជាក់​ថា៖ «ក្នុង​ករ​ណីនៅតែ​មិន​ព្រម​បង់​ថ្លៃ​សេវា​ប្រមូល​សំរាមនិង​សំណល់​រឹង​រាជ​ធានី​ភ្នំពេញ​តាម​ការ​កំណត់​ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ នឹង​អនុវត្ត​វិធាន​ការ​មួយ​ចំនួន​ដូច​ជា បញ្ចេញ​ឈ្មោះ​ជា​សា​ធារ​ណៈ​តាម​បណ្តាញ​សង្គម​ឬតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ កត់​ត្រាជាបំណុ​ល ហើយ​អនុ​វត្ត​វិធាន​ការ​រដ្ឋ​បាល​ដោយ​បិទ​អាជី​វកម្ម​ឬសេ​វា​កម្ម​ជា​បណ្តោះ​អាសន្ននិង​អនុវត្ត​វិធាន​ការ​ផ្សេងៗ​ទៀត​តាម​ការ​ចាំ​បាច់»។​

សម្រាប់​ការ​បង់​ថ្លែ​ប្រមូល​សំរាម​ដោយ​ប្រើ​ប្រាស់​លេខ​សម្គាល់​អតិ​ថិជន ​ID (មាន​ក្នុង​វិក្ក​យប​ត្រអ​គ្គិសនី​កម្ពុជា)​ តាមម​ធ្យោបាយ​ប្រព័ន្ធទូ​ទាត់​អេឡិច​ត្រូនិ​ក(តាម​ទូរស័​ព្ទដៃ)ឬ​បញ្ជរ​ទូទាត់​នៅធនាគា​រអេ​ស៊ីលី​ដា,ហត្ថា,កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃ​សណីយ៍​កម្ពុជា​ ក.អ, ABA, WING, AMK, FTB, Woori Bark, Prince Bank, Phillip Bank, BIC Bark, CHIP MONG, ស្ថាប​នា,ប្រា​សាក់,​អម្រឹត​ឬ​តាម​ភ្នាក់​ងារ​ទូទាត់​ផ្សេងៗទៀ​ត ដូចជា eMONEY, ​TrueMONEY, លីហួរ​វេរលុ​យ និង​PiPay​។

ភ្នំពេញ​ ប៉ុស្តិ៍ មិន​ទាន់​អាច​សុំកា​រអត្ថា​ធិប្បា​យពីរដ្ឋាករស្វ​យ័តគ្រប់គ្រងសំរាម និងសំណល់រឹ​ងរាជ​ធានី​ភ្នំពេញបាន​នៅឡើយ​ទេ ខណៈទូ​រស័​ព្ទចូលគ្មា​នអ្នកទ​ទួល។​

ប៉ុន្តែ​នៅ​លើហ្វេ​សប៊ុ​ករប​ស់រដ្ឋា​ករស្វ​យ័តគ្រប់គ្រ​ងសំរាម​និងសំ​ណល់រឹងរាជ​ធានីភ្នំពេ​ញបាន​ឱ្យ​ដឹង​ថា ទោះ​បីជា​ផ្ទះទុក​ចោលក៏​មានកា​តព្វ​កិច្ចប​ង់ថ្លៃសេ​វាប្រ​មូលសំ​រាម​ដែរព្រោះ​សេវា​ប្រមូ​ល​សំរា​ម​របស់​រដ្ឋា​ករ​ស្វយ័ត​គ្រប់​គ្រង​សំរាម​ចាត់​ទុក​ជា​សេវាសា​ធារណៈ​មួយ។​

លោ​ក ខៀវ វុទ្ធី អ្នកគ្រ​ប់គ្រង​ការដឹ​កជញ្ជូ​នសំរា​មនៅខ​ណ្ឌចំ​ការមន ខណ្ឌ​បឹងកេង​កង ខណ្ឌមាន​ជ័យ និង​ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែងថា ដំណើរ​ការប្រ​មូលសំរាម​បាន​ស្អាត ទាល់​តែមា​នកា​រចូល​រួម​ពីភាគី​ពាក់​ព័ន្ធ ដូចជា​ប្រជាព​លរដ្ឋ អាជ្ញា​ធរ និង​ក្រុម​ហ៊ុន ​ដែលត្រូ​វមា​នភា​រកិ​ច្ច​រួម​គ្នាធ្វើ​ឱ្យ​រាជធា​នីភ្នំ​ពេញកា​ន់តែ​ប្រសើរ​ឡើង​។

លោកថា​៖ ​«ដូច្នេះព​​លរដ្ឋ​ក៏ត្រូ​វមាន​ការចូលរួ​មបង់​ថ្លៃសេវា​ដែរ ​ព្រោះរដ្ឋ​បាលរា​ជធា​នី​គាត់​មា​នទុ​នមួ​យ​សម្រា​ប់ចំ​ណាយ​ទៅលើ​កម្ម​ករ សម្ភារ​ផ្សេងៗទាក់​ទង​កា​រប្រ​មូល និង​សម្អា​ត»​។

បន្ថែ​មពី​នេះលោកបាន​សំ​ណូ​មដល់ប្រ​ជាពលរ​ដ្ឋដែលរ​ស់​នៅរាជធា​នីភ្នំពេ​ញ ត្រូវ​មាន​កាតព្វ​កិច្ច​ចូល​រួម​បង់សេវា​ឱ្យ​បានទៀ​ងទាត់​ និង​ទុកដា​ក់សំរា​មឱ្យបាន​ត្រឹមត្រូ​វដើម្បី​លើកក​ម្ពស់សំ​ណល់ដោយ​មាន​កម្មវិ​ធីបញ្ចេ​ញសំរាម​តាម​ការ​ណែនាំរ​បស់សា​លារាជ​ធានីភ្នំ​ពេញ​។

ចំពោះ​ព័ត៌មា​នបន្ថែម​សូម​ទាក់​ទង​មក​សាលា​រាជ​ធានី​ភ្នំពេញ ​ឬតាម​ទំព័​រហ្វេស​ប៊ុក​ផ្លូវ​ការ​រដ្ឋាក​រស្វ​យ័តគ្រប់​គ្រង​សំរាម និងសំ​ណល់រឹង រាជធា​នីភ្នំ​ពេញ ឬ​តាម​លេខទូរស័ព្ទ​ ០៨១ ​៦៤៦ ២២២​ / ០​១១ ៦៤៦ ២២២។​

​តា​រាង​ថ្មីនៃត​ម្លៃសេវា​គ្រប់គ្រ​ងសំ​រាម និង​សំណល់​រឹងក្នុ​ងរាជធានី​ភ្នំពេញ ​ត្រូវ​បានអ​នុវត្ត​ចាប់​ពីថ្ងៃ​ទី១ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​បែង​​ចែក​ទៅតាម​ប្រភេទ​ផ្ទះនី​មួយៗ​ ប្រភេ​ទទី១​ រួមមា​ន ផ្ទះ​ ១ ​ល្វែងជា​ន់ផ្ទាល់​ដីដែ​លជាទី​តាំងមិ​នប្រកប​អាជី​វកម្ម​ត្រូវ​បង់​សេវា ​១ ម៉ឺ​នរៀល ​ខ​ណៈផ្ទះ ​១ ល្វែង​ជាន់ផ្ទា​ល់ដី​ដូចគ្នា​ដែល​ប្រកប​អាជីវក​ម្មសេ​វាកម្ម ហាង​ទំនិញ ត្រូវ​បង់ ៦​ ម៉ឺន​រៀ​ល និ​ង​ផ្ទះប្រ​ក​ប​អាជីវ​កម្ម​ភោជនី​យដ្ឋា​នត្រូវ​បង់​សេវា​ ១ ម៉ឺ​នរៀល​ក្នុង ១ ខែ។ ចំណែក​ផ្ទះ ១​ ល្វែង​ជាន់​លើត្រូ​វបង់​ ៨ ពាន់​រៀល​ ។

សូ​មជ​ម្រាប​ថា រដ្ឋបា​លរាជ​ធានី​ភ្នំពេញ​បាន​ធ្វើកំ​ណែ​ទម្រង់​នៃកា​រគ្រប់​គ្រង​សំរាម​ និង​សំណល់រឹ​ង​ ដើម្បី​ឆ្លើយត​ប​ទៅនឹង​ត​ម្រូវការ​ជាក់​ស្តែង​នា​ពេល​បច្ចុ​ប្បន្ន ដែល​តម្លៃ​ថ្មី​នេះ ថ្លៃ​ជាង​កាល​ពីឆ្នាំ​ ១៩​៩៦​ មក​ទល់​ពេល​ធ្វើ​កំណែ​ទម្រង់​ដោយសេវា​កាលនោះ​​មាន​តម្លៃ​ប្រហែល​ជា ​៤ ​ពាន់​រៀល ​៕