កណ្តាលៈ លោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក នា​ថ្ងៃទី ១០ មិថុនា បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ឡ​ប្រព្រឹត្តកម្ម​សំណល់​វេជ្ជសាស្រ្ដ នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្ត​កណ្តាល ដែល​បាន​ឱ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​នាថ្ងៃទី ១០ ខែ​មិថុនា។

ឡ​ប្រព្រឹត្តកម្ម​សំណល់​វេជ្ជសាស្រ្ដ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ដោយ​មាន​ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ជា​អ្នក​ទទួល​ការ​សាងសង់៕