ក្រសួង​សុខាភិបាល​បានប្រកាស​ថា មិនមាន​ការរកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ មិនមាន​អ្នកជា​សះស្បើយ​បន្ថែម និង​មិនមាន​អ្នកស្លាប់​ ដោយសារ​មេរោគ​កូវីដ​ ១៩ ផងដែរ​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នា​ថ្ងៃទី​ ១១ ខែមិថុនា បានឱ្យ​ដឹងថា ក្រសួង​មិនមាន​ការរកឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី​ឡើយ​ទូទាំង​ប្រទេស​កម្ពុជា ដែល​មកដល់​ពេលនេះ​កម្ពុជា​មិនមាន​អ្នក​ឆ្លង​វីរុស​រយៈពេល​ ៣៥ ថ្ងៃ​ហើយ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១១ ខែមិថុនា ឆ្នាំ​ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ​១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៦ ២៦២ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៣ ២០៦ នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ៣ ០៥៦ នាក់​៕