ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រ​លោកស្រី ភឿង ស​កុ​ណា បានអនុញ្ញាត​ឱ្យ​លោក Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ ក្រោម​ថវិកា​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​យូណេស្កូ​។

​ជំនួប​នេះ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: នា​ថ្ងៃទី​ ១០ ខែមិថុនា ​ដោយពិភាក្សា​លើ​គម្រោង​ចំនួន ​២ គឺ ទី​១ ការដោះមីន និង​ការទប់ស្កាត់​ការជួញដូរ​សម្បត្តិ​វប្បធម៌​ដោយ​ខុសច្បាប់​នៅ​តំបន់​ប្រាសាទ​កោះ​កេរ​កម្ពុជា និងទី​២ រៀបចំ​សិក្ខាសាលា​ទាក់ទង​នឹង​វប្បធម៌​និង​ការច្នៃប្រឌិត និង​ផ្សព្វផ្សាយ​របាយការណ៍​ស​កល​របស់​អង្គការ​យូណេស្កូ ស្តីពី​ការកែទម្រង់ គោលនយោបាយ​វប្បធម៌ ប្រកបដោយ​ការច្នៃប្រឌិត​៕