
អ្នកលក់ត្រីដុតនៅផ្សារទួលទំពូង នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានព្រះមហក្សត្រឡាយព្រះហស្ដលេខាដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២ នេះ។ ច្បាប់នេះមាន ១១ ជំពូក និង ៤៣ មាត្រា រៀបចំឡើងដើម្បីឆ្លើយតបតាមតម្រូវការនៃពាណិជ្ជកម្មអន្តរជាតិ។
ច្បាប់នេះ មានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាព និងស្របតាមស្តង់ដាកំណត់សំដៅធានាកម្រិតនៃការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ គ្រប់គ្រង ហានិភ័យម្ហូបអាហារដែលចរាចរលើទីផ្សារ និងម្ហូបអាហារនាំចូល និងធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕