ក្រសួង​សុខាភិបាល​ប្រកាស​ថា មិនមាន​ការរកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ទៀត​នោះទេ ក្នុង​រយៈពេល​ ៤១ ថ្ងៃ​មកនេះ ក្រោយពី​អ្នកជំងឺ​កូវីដ​ត្រូវ​បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​អស់ហើយ​នោះ​។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ព្រឹក​ថ្ងៃទី​ ១៧ ខែមិថុនា​នេះ​បាន​បញ្ជាក់ថា ក្រសួង​មិនមាន​ការរកឃើញ​អ្នក​ឆ្លង​កូវីដ​ ១៩ ថ្មី​ឡើយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​គិត​មកទល់​ពេលនេះ​កម្ពុជា​មិនមាន​អ្នក​ឆ្លង​វីរុស​នេះ រយៈពេល ៤១ ​ថ្ងៃ​ហើយ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១៧ ខែមិថុនា ឆ្នាំ​ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៦២​ នាក់ អ្នកជា​សះស្បើយ សរុប​ចំនួន​ ១៣៣ ២០៦ ​នាក់ និង​អ្នក​ស្លាប់មាន​ចំនួន​ ៣ ០៥៦ ​នាក់​៕