កំពង់ឆ្នាំងៈ កម្លាំង​នគរបាល​ស្រុក បរិបូណ៌​សហការ​ជាមួយ​កម្លាំងចម្រុះ​គណៈបញ្ជាការ រដ្ឋបាល ស្រុក​បរិបូណ៌​បាន​ចុះបង្ក្រាប បទល្មើស​នេសាទ​នៅ​ចំណុច​កោះ​កំពង់អួរ ភូមិ​កំពង់អួរ ឃុំ​ខុនរ៉ង ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ដកហូតរ​បាំងសាច់​អួន ១៥០ ​ម៉ែត្រ និង​ឧបរកណ៍​នេសាទ​ផ្សេងទៀត​នៅ​ថ្ងៃទី​ ១៧ ខែមិថុនា​នេះ​។

ប្រតិបត្តិការណ៍​នេះ​ដឹកនាំ ដោយ​លោក ផល សុភាព អភិបាលរង​ស្រុក​បរិបូណ៌ និង​លោក អ៊ូ សោភ័ណ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល កំពង់ឆ្នាំង ដែល​មាន​កម្លាំង​សរុប​ចំនួន ១៤ នាក់ ប្រើប្រាស់​មធ្យោបាយ​កាណូត បាឡាស្មាច់ ចំនួន​ ២ គ្រឿង​។

ជា​លទ្ធផល​ក្រុម​ការងារ​នេះ​បាន​ដកហូត របាំង សាច់​អួន​ក្រឡា​ញឹក​ចំនួន ២ កន្លែង​ប្រវែង ១៥០ ម៉ែត្រ លូ សាច់​អួន​ក្រឡា​ញឹក​ចំនួន ០៣ បង្គោល ចំនួន ២០០ ​ដើម លែង​ត្រី​ចម្រុះ​ចំនួន ៥ ​គីឡូ​។ សម្ភារ​ដកហូត​បាន​បំផ្លាញចោល នៅ​នឹង​កន្លែង​៕