កំពង់ឆ្នាំងៈ កម្លាំង​មជ្ឍមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ហៅថា​ស៊ីម៉ាក់ (CMAC) បាន​ចុះ​យក​គ្រាប់​ចាស់ៗ​មិនទាន់​ផ្ទុះ​ចំនួន​ ៤​ គ្រាប់​នៅ​ស្រុក​សាមគ្គី​មានជ័យ និង​ស្រុក​កំពង់ត្រឡាច​កាលពី​ម្សិលមិញ ដោយ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​នៃ​ស្រុក​ទាំង ​២​។ នេះ​បើ​យោងតាម​នគរបាលជាតិ​។

គេហទំព័រ​នគរបាល​ជាតិ​បញ្ជាក់​នា​ថ្ងៃនេះ​ថា គ្រាប់​ទាំងនេះ​ជា​ប្រភេទ​គ្រាប់​បេ​ដែលមាន​ ៣ ​គ្រាប់​នៅ​ស្រុក​សាមគ្គី​មានជ័យ និង​ប្រភេទ​គ្រាប់ផ្លោង​ចំនួន​ ១ ​គ្រាប់​នៅ​ស្រុក​កំពង់ត្រឡាច និង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​៕