
មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក ប ប ចុះត្រួតពិនិត្យទំនិញ។ ក ប ប
ក្រចេះ/ស្វាយរៀងៈ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក ប ប សាខាខេត្តក្រចេះ និងស្វាយរៀង ធ្វើការដកហូតទំនិញគ្មានគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៧ គីឡូក្រាម យកទៅរក្សាទុកនៅទីស្នាក់ការ កាលពីថ្ងៃទី១៦ ខែមិថុនានេះ។
មន្ត្រី ក.ប.ប. ខេត្តក្រចេះ ខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានដឹកនាំកម្លាំងបន្តអនុវត្តវិធានការពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ សំដៅការពារប្រជាពលរដ្ឋពីការជាវទំនិញគ្មានគុណភាពយកទៅបរិភោគ ឬប្រើប្រាស់។
តាមរយៈការត្រួតពិនិត្យតាមបណ្តាផ្សារ ម៉ាត និងដេប៉ូចែកចាយ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ផ្សារតាពៅ ខេត្តស្វាយរៀង មន្ត្រីជំនាញបានរកឃើញ និងធ្វើការដកហូតទំនិញមិនមានគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបបានចំនួន ៧គីឡូក្រាម ដោយធ្វើការរក្សាទុកនៅទីស្នាក់ការរបស់សាខា៕