
ការធ្វើតេស្តរកវីរុសកូវីដ១៩ នៅភ្នំពេញ កាលពីខែមេសា ឆ្នាំនេះ ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសរកមិនឃើញមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីក្នុងក្របខ័ណ្ឌទូទាំងប្រទេស គិតត្រឹមថ្ងៃទី ១៩ ខែមិថុនានេះ មានរយៈពេល ៤៣ ថ្ងៃហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១៩ ខែមិថុនានេះ។
តាមសេចក្តីប្រកាសដដែលនោះបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៩ មិថុនា ឆ្នាំ ២០២២ នេះ ចំនួនអ្នកឆ្លងកូវីដ ១៩ សរុបទូទាំងប្រទេស នៅតែមានចំនួន ១៣៦ ២៦២ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៦ នាក់ដដែល៕