
ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសរកមិនឃើញមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីក្នុងក្របខ័ណ្ឌទូទាំងប្រទេស គិតត្រឹមថ្ងៃទី ២០ ខែមិថុនានេះ មានរយៈពេល ៤៤ ថ្ងៃហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២០ ខែមិថុនានេះ។
តាមសេចក្តីប្រកាសដដែលបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ មិថុនា ឆ្នាំ ២០២២ នេះ ចំនួនអ្នកឆ្លងកូវីដ ១៩ សរុបទូទាំងប្រទេស នៅតែមានចំនួន ១៣៦ ២៦២ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០៦ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៦ នាក់ដដែល៕