ភ្នំពេញៈ ក្រសួង​សុខា​ភិបាល​បាន​ប្រកាសថា មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ហើយ​ក៏​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោ​គ​កូ​វីដ ១៩​ ផង​ដែរ ខណៈ​ពុំមាន​អ្នក​សម្រាកព្យា​បាល​ជំងឺ​នេះ​នៅ​តាម​មន្ទីរ​ពេទ្យ​។

យោង​តាម​សេចក្តីប្រ​កាស​របស់​ក្រសួងសុ​ខាភិ​បាល​បានឱ្យដឹ​ងថា​ ក្រសួង​​មិនមាន​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩ ​ថ្មី​ឡើយ​ ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ដែល​មក​ទល់ពេ​លនេះ​កម្ពុជា​មិន​មាន​អ្នក​ឆ្លង​វីរុសរយៈពេ​ល ៤៦ ​ថ្ងៃ​ហើយ។​

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២២ ​ខែ មិថុនា ឆ្នាំ ​២០២២ កម្ពុ​ជាមា​ន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ទូទាំងប្រ​ទេស​ចំនួន ១៣៦ ២៦២​ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ១៣៣ ២០៦ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០៥៦ នាក់៕