ភ្នំពេញៈ ក្នុង​រយៈពេល​ ២ ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី ​២២ និង​ទី​ ២៣​ មិថុនា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រហូតដល់​ ១២៧​ នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាមួយ​នឹង​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

ជនសង្ស័យ​ចំនួន ៦៦​ នាក់​( ស្រី ៥ នាក់ ) ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ២៣ ករណី​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ២៣ ខែមិថុនា​។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន ​៦៦ នាក់​នេះ រួមមាន ជួញដូរ​ ៩ ​ករណី ឃាត់ខ្លួន​ ១៩ នាក់​( ស្រី​ ១ នាក់ ) ដឹកជញ្ជូន​រក្សាទុក​ ២ ​ករណី​ឃាត់ខ្លួន ៣ ​នាក់​ (​ស្រី​ ២ នាក់​) ប្រើប្រាស់​ ១២ ​ករណី ឃាត់ខ្លួន ​៤៤ នាក់​ (​ស្រី​ ២ នាក់ )​។

វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី ២៣ ​ខែមិថុនា​រួមមាន មេតំហ្វេតាមីន​ (Ice) ​ចំនួន ១៦៩,៣៣ ក្រាម និង ៧ ​កញ្ចប់ តូច និង​មេតំហ្វេតាមីន ​(wy) ​ចំនួន​ ១០,៩៨ ក្រាម​។

បទល្មើស​ទាំងនេះ​ត្រូវបាន​បង្ក្រាប​ដោយ​កងកម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កងកម្លាំង​នគរបាល​ខេត្ត​បាត់ដំបង កណ្តាល ព្រះវិហារ រាជធានី​ភ្នំពេញ ពោធិ៍សាត់ រតនគិរី សៀមរាប និង​ស្វាយរៀង​។

ចំណែក​នៅ​ថ្ងៃទី​ ២២​ មិថុនា ជនសង្ស័យ​ចំនួន ៦១ ​នាក់ ( ស្រី ៦ នាក់ ) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ២០ ​ករណី​ទូទាំង​ប្រទេស​។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន ៦១ ​នាក់​រួមមាន ជួញដូរ​ ១០ ករណី​ឃាត់ខ្លួន​ ២៦ នាក់ ​( ស្រី​ ៥ នាក់ ) ​ដឹកជញ្ជូន រក្សាទុក​ ១​ ករណី ឃាត់ខ្លួន​ ២ នាក់​ប្រើប្រាស់​ ៩ ករណី​ឃាត់ខ្លួន​ ៣៣ នាក់​( ស្រី​ ១ នាក់​)៕