The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជនដៃដល់ និង​បក្ខពួក ៦ ​នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​បណ្ដាល​ឱ្យ​អធិការរង នគរបាល​ក្រុងព្រះសីហនុ​ម្នាក់​រងរបួស

ជនដៃដល់ និង​បក្ខពួក ៦ ​នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​បណ្ដាល​ឱ្យ​អធិការរង នគរបាល​ក្រុងព្រះសីហនុ​ម្នាក់​រងរបួស

Content image - Phnom Penh Post
សមត្ថកិច្ច​ពេល​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​ ២២ ​មិថុនា​។ រូបថត នគរបាល

ជនដៃដល់ និង​បក្ខពួក ៦ ​នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​បណ្ដាល​ឱ្យ​អធិការរង នគរបាល​ក្រុងព្រះសីហនុ​ម្នាក់​រងរបួស

ព្រះសីហនុៈ នគរបាល​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​នៅ​ថ្ងៃទី​ ២២ ​ខែមិថុនា បង្ក្រាប​បាន​ជនសង្ស័យ​ ៦ ​នាក់​ករណី​ផ្ទុះអាវុធ បណ្ដាល​ឱ្យ​រងរបួស​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ម្នាក់​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២២ នៅ​ចំណុច​ភូមិ​ ៦ សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃទី​ ២៤ ​មិថុនា​។

សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​ជនសង្ស័យ​ទី ​១- ​ឈ្មោះ HUYNH MINH NHAT ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ ជនជាតិ​វៀតណាម (​ជនដៃដល់​), ទី​ ២-​ ឈ្មោះ BUI QUYNG THIEN ភេទ​ស្រី អាយុ​ ២៤​ ឆ្នាំ ជនជាតិ​វៀតណាម (​ប្រពន្ធ​ជនដៃដល់​), ទី​ ៣-​ ឈ្មោះ DINH THANH XUYEN អាយុ​ ២៥ ​ឆ្នាំ ជនជាតិ​វៀតណាម (​បក្ខពួក​), ទី​ ៤-​ ឈ្មោះ ប៊ុន រតនា ភេទ​ប្រុស ជនជាតិ​ខ្មែរ (​អ្នកជួញដូរ​អាវុធ​), ទី​ ៥-​ ឈ្មោះ យិន ថារ៉ា ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ ជនជាតិខ្មែរ (​អ្នកជួញដូរ​អាវុធ​) និង​ទី​ ៦- ​ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ​ ៣៥​ ឆ្នាំ ជនជាតិខ្មែរ (​អ្នកជួញដូរ​អាវុធ​)​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ប្រគល់​ទៅឱ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ជា​ម្ចាស់​ករណី​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទគួរចាប់អារម្មណ៍