ភ្នំពេញៈ យ៉ាង​ហោចណាស់​មាន​មនុស្ស​ ៣ ​នាក់​បាន​ស្លាប់ ៧ ​នាក់​រងរបួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ២៤ ​ខែមិថុនា​នេះ​។

ក្នុង​ចំណោម​អ្នករងរបួស​ ៧ ​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​នេះ​មាន​របួសធ្ងន់ ៥ នាក់ ( ស្រី ៣ នាក់ ) របួសស្រាល ២ នាក់ ( ស្រី ១ នាក់ ) ។

យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅថ្ងៃ​ទី ២៤ ខែ​មិថុនា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ និង របួស​ចំនួន ១០ នាក់​នេះ​កើតឡើង ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ៧ លើក ៕