ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ឱ្យដឹងថា រូបសំណាក​ព្រះស្កន្ទ​គង់​លើ​ក្ងោក ស្ថិតនៅ​ចំណុច​ប្រសព្វ​វិថី​ ២​ ធ្នូ និង​វិថី​សម្តេច​តេជោ​នៅ​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​នឹង​សាងសង់​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

រដ្ឋបាលខេត្ត​ព្រះសីហនុ​បញ្ជាក់​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃនេះ​ថា​៖ «​រូបសំណាក​ព្រះស្កន្ទ​គង់​លើ​ក្ងោក គឺជា​រូបសំណាក​ទី​ ៤ បន្ទាប់ពី​រូបសំណាក​ធំៗ​ចំនួន​ ៣ ​ផ្សេងទៀត ដែល​ត្រូវបាន​កសាង​លើទឹក​ដី​នៃ​ខេត្ត​ព្រះសីហនុ និង​បាន​ទាក់ទាញ​នូវ​ចំណាប់​អារម្មណ៍​ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អញ្ជើញ​មក​ទស្សនា​យ៉ាងច្រើន​កុះករ​»៕