កំពង់ស្ពឺៈ យោធា​ចា​រ្យ​មកពី​ក្រសួងការពារជាតិ​ជប៉ុន​បានធ្វើការ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន ១៥ ​នាក់ ​ពី​បច្ចេកទេស​វិទ្យា​វាស់​ស្ទង់​ផ្លូវថ្នល់ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ នា​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បានឱ្យដឹង​តាម​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃនេះ​ថា វគ្គ​នេះ​ត្រូវបាន​បិទ​បញ្ចប់​នៅថ្ងៃនេះ​ដែលមាន​រយៈពេល​ ៤​ សប្តាហ៍ គឺធ្វើឡើង​នៅមុន​កងទ័ព​មួក​ខៀវ​កម្ពុជា​ចេញទៅ​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​៕