​ភ្នំពេញៈ អង្គការ​សម្ព័ន្ធ​មិ​ត្ដ​សត្វព្រៃ​ប្រចាំ​កម្ពុជា (Wildlife Alliance Cambodia) បានឱ្យដឹងថា ក្នុង​រយៈ ៥​ ខែ​ដំបូង គិត​ចាប់ពី​ដើមឆ្នាំ​នេះ ក្រុម​គោព្រៃ​អ៊ិ​ច​ប្រេ​ស (Kouprey Express) បាន​ចែកចាយ​ចំណេះដឹង​អប់រំ​បរិស្ថាន​ទៅដល់​ប្រជាពលរដ្ឋ​ជាង​ ៨ ០០០ ​នាក់​។​

​អង្គការ​នេះ​បានឱ្យដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​ ២៤ មិថុនា​ថា ក្រុម​គោព្រៃ​អ៊ិ​ច​ប្រេ​ស បានធ្វើ​ដំណើរ​ទៅដល់​សាលា និង​សហគមន៍​នានា​ក្នុង​ខេត្ត​ជាច្រើន ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការអភិរក្ស​សត្វព្រៃ និង​ជម្រក​សត្វ​៕