The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អភិបាលខេត្ត​បាត់ដំបង​ ណែនាំ​ដល់​ក្រុមការងារ​រៀបចំ​ពិនិត្យមើល​ឱ្យបាន​ហ្មត់ចត់​ទីតាំង​រៀបចំ​ព្រះ​រាជពិធី​រុក្ខទិវា​

អភិបាលខេត្ត​បាត់ដំបង​ ណែនាំ​ដល់​ក្រុមការងារ​រៀបចំ​ពិនិត្យមើល​ឱ្យបាន​ហ្មត់ចត់​ទីតាំង​រៀបចំ​ព្រះ​រាជពិធី​រុក្ខទិវា​

Content image - Phnom Penh Post

អភិបាលខេត្ត​បាត់ដំបង​ ណែនាំ​ដល់​ក្រុមការងារ​រៀបចំ​ពិនិត្យមើល​ឱ្យបាន​ហ្មត់ចត់​ទីតាំង​រៀបចំ​ព្រះ​រាជពិធី​រុក្ខទិវា​

​បាត់ដំបងៈ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​បាន​ណែនាំ​ដល់​ក្រុមការងារ​រៀបចំ​ពិនិត្យមើល​ឱ្យបាន​ហ្មត់ចត់​ទីតាំង​រៀបចំ​ព្រះ​រាជពិធី​រុក្ខទិវា ក៏ដូចជា​កន្លែង​ចំណត​ព្រះទីនាំង​របស់​ព្រះមហាក្សត្រ ដើម្បី​ធានាថា គ្មាន​គ្រាប់មីន និង​មាន​សុវត្ថិភាព និង​ត្រូវ​រៀបចំ​ចំណត​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ព្រមទាំង​ប្រជារាស្ដ្រ​ដែល​បាន​អញ្ជើញ​ចូលរួម​ព្រះរាជ​ពិធី​នេះ​។

​អភិបាលខេត្ត​បាត់ដំបង​ថ្លែង​បែបនេះ នៅ​ថ្ងៃទី​២៤ ខែមិថុនា​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ត្រៀម​រៀបចំ​ពិធី និង​កិច្ចការពារ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុង​ព្រះ​រាជពិធី​រុក្ខទិវា ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២២ ស្ថិតនៅក្នុង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃឈើ​សំបួរមាស ភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។

​ក្នុង​កិច្ចប្រជុំ​នោះ លោក សុខ លូ បាន​ណែនាំ​ដល់​ក្រុមការងារ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ចាត់ចែង​រៀបចំ​សោភ័ណភាព សម្អាត តុបតែង​លម្អ​ក្នុង​និង​ក្រៅ​បរិវេណ​ប្រារព្ធ​ពិធី និង​មានការ​ដោត​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ និង​ទង់ជ្វាលា​នៅតាម​ដងផ្លូវ​ឱ្យបាន​ស្អាត និង​ត្រូវ​រៀបចំ​កម្លាំង​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ​ជាតិ ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ និង​ប្រជារាស្ដ្រ​ផងដែរ​។

​ជាមួយគ្នា​នោះ​លោក​អភិបាលខេត្ត​បាត់ដំបង ក៏បាន​ណែនាំ​ឱ្យមាន​ការរៀបចំ​ស្លាក​សម្គាល់​សម្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដោយ​មិនត្រូវ​អនុញ្ញាត​ចូល​ស្រេច​ចិត្ត​បានទេ ព្រោះ​បង្កឱ្យមាន​ភាព​រញ៉េរញ៉ៃ​ក្នុង​កម្មវិធី និង​ត្រូវ​ចាត់ចែង​ក្រុមគ្រូពេទ្យ រថយន្ត​សង្គ្រោះ និង​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ដំណើរការ​កម្មវិធី​បាន​រលូន​ផងដែរ​៕

អត្ថបទគួរចាប់អារម្មណ៍