
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ហុង មិនា
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ប្រកាសប្ដូរពេលវេលានៃការផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ពីម៉ោង ១ រសៀល ទៅម៉ោង ៧ ព្រឹកវិញ នៅថ្ងៃទី ២៦ ខែមិថុនា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គជប នៅព្រឹកថ្ងៃទី ២៥ ខែមិថុនានេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ គជប បានឱ្យដឹងថា ការប្តូរពេលវេលាផ្សព្វផ្សាយលទ្ធផលបោះឆ្នោតនេះ ធ្វើឡើងនៅតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូចជា ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជាដែលមានវិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និង វិទ្យុវត្តភ្នំ FM 105.70 MHz ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP គេហទំព័រគជប៖ www.nec.gov.kh និង electresult.nec.gov.kh កម្មវិធីទូរសព្ទដៃ NEC KH និង CamNEC News Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee និង YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕