
សត្វក្រៀលនៅដែនជម្រកសត្វព្រៃលំផាត់ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២នេះ។ រូបថតអង្គការ Nature Life Cambodia
រតនគិរីៈ ក្រុមការងារនៃកម្មវិធី Bird Life International Cambodia បានកត់ត្រាចំនួនសត្វក្រៀលបាន ៧ក្បាល តាមរយៈលទ្ធផលជំរឿនសត្វក្រៀល នៅដែនជម្រកសត្វព្រៃលំផាត់ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២នេះ។ នេះបើតាមហ្វេសប៊ុក អង្គការ Nature Life Cambodia នៅថ្ងៃទី ២៤ ខែមិថុនា។
អង្គការនេះបញ្ជាក់ថា លទ្ធផលជំរឿននេះបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់ នៅតែដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់សត្វក្រៀលដែលជាសត្វរងគ្រោះឈានទៅផុតពូជនៅរដូវពងកូន។ ជាទូទៅ ចាប់ពីខែឧសភា សត្វក្រៀលផ្លាស់ទីពីទីតាំងរកចំណីនារដូវមិនបន្តពូជទៅតំបន់ពងកូនក្នុងខេត្តព្រះវិហារ រតនគិរី ជាដើម៕