ភ្នំពេញៈក្រសួងសុខាភិបាលបានប្រកាសថាមិនមានការរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ហើយក៏មិនមានអ្នកស្លាប់ដោយសារមេរោគកូវីដ ១៩ ផងដែរ ខណៈនៅតាមមន្ទីរពេទ្យនានាបានព្យាបាលជាសះស្បើយអស់ហើយនោះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថាក្រសួងមិនមានការរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីឡើយ ក្នុងទូទាំងប្រទេសកម្ពុជា ដែលមកដល់ពេលនេះកម្ពុជាមិនមានអ្នកឆ្លងវីរុស រយៈពេល ៥០ ថ្ងៃហើយ។
គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ១៣៦ ២៦២ នាក់អ្នកជាសះស្បើយ សរុបចំនួន ១៣៣ ២០៦ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៦ នាក់៕