ភ្នំពេញ់ៈ ក្រសួង​សុខាភិបាល ​បានប្រកាសថា​ មិនមាន​ការរកឃើញ​អ្នកឆ្ល​ងវីរុស​កូវីដ ១៩ ​ថ្មី​នោះ​ឡើយ ​រយៈពេល​ ៥១ ថ្ងៃ​មក​នេះ ​ក្រោយពី​អ្នកជំងឺ​ត្រូវបាន​ព្យាបាល​ជាសះ​ស្បើយ​អស់​មក។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ​ឱ្យដឹងថា ​ក្រសួង​មិនមាន​ការរកឃើញ​អ្នកឆ្លង​កូវីដ ១៩​ ថ្មី​ឡើយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ​មកដល់​ពេលនេះ​កម្ពុជា​មិនមាន​អ្នកឆ្លង​វីរុសកូវីដ​ រយៈពេល​ ៥១ ថ្ងៃ​ហើយ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៧ ខែ មិថុនា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន ​១៣៦ ២៦២ នាក់ ​អ្នកជា​សះស្បើយ​សរុប ​១៣៣ ២០៦ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​ ៣ ០៥៦ នាក់៕​​​​​​​​​​