The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​មិន​មាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ ​១៩ ​ឡើយ​ក្នុង​រយៈ​ពេល​ ៥២ ​ថ្ងៃជាប់​គ្នា

កម្ពុជា​មិន​មាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ ​១៩ ​ឡើយ​ក្នុង​រយៈ​ពេល​ ៥២ ​ថ្ងៃជាប់​គ្នា

Content image - Phnom Penh Post
ការធ្វើតេស្ដរកវីរុសកូវីដ ១៩ កាលពីខែមេសា ឆ្នាំ ២០២២ ។ ហេង ជីវ័ន

កម្ពុជា​មិន​មាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ ​១៩ ​ឡើយ​ក្នុង​រយៈ​ពេល​ ៥២ ​ថ្ងៃជាប់​គ្នា

​ភ្នំពេញៈក្រសួង​សុខាភិ​បាល​បា​នប្រកាស​ថា​មិនមាន​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ​១៩ ហើយ​ក៏មិនមាន​អ្នក​ស្លាប់​ ដោយ​សារ​មេរោគ​កូវីដ ​១៩ ​ផង​ដែរ ខណៈ​បច្ចប្បន្ន​នៅ​តាម​មន្ទីរ​ពេទ្យ​មិន​មាន​អ្នក​ជំងឺ​នេះ​សម្រាក​ព្យា​បាល​ដូចមុន​​ទៀត​​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹង​ថា ​ក្រសួង​មិន​មាន​ការរក​ឃើញ​អ្នក​ឆ្លង​កូវីដ​ ១៩​ ថ្មី​ឡើយ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ​ដែលគិត​មក​ទល់​ពេល​នេះ ​កម្ពុជា​មិនមាន​អ្នក​ឆ្លង​វីរុស​ រយៈ​ពេល​ ៥២ ​ថ្ងៃ​ហើយ​។

គិត​ត្រឹម​ព្រឹកថ្ងៃទី ​២៨​ ខែ​មិថុនា ឆ្នាំ ​២០២២ ​កម្ពុជា​មាន​អ្នក​ឆ្លងវីរុស​កូវីដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៦២ ​នាក់ ​អ្នក​ជា​សះ​ស្បើយសរុ​បចំនួន​ ១៣៣ ២០៦ នាក់ និ​ងអ្នក​ស្លាប់​មាន​ចំនួន​ ៣ ០៥៦​ នាក់​៕

អត្ថបទគួរចាប់អារម្មណ៍