The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​នាយក​រដ្ឋមន្រ្តី ប្រកាស​ពី​ការ​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ក្នុង​សហគមន៍​សាជាថ្មី​ឡើង​វិញ បន្ទាប់​ពី​អាក់​ខាន​រយៈពេល ៥២​ថ្ងៃ

លោក​នាយក​រដ្ឋមន្រ្តី ប្រកាស​ពី​ការ​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ក្នុង​សហគមន៍​សាជាថ្មី​ឡើង​វិញ បន្ទាប់​ពី​អាក់​ខាន​រយៈពេល ៥២​ថ្ងៃ

Content image - Phnom Penh Post

លោក​នាយក​រដ្ឋមន្រ្តី ប្រកាស​ពី​ការ​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ក្នុង​សហគមន៍​សាជាថ្មី​ឡើង​វិញ បន្ទាប់​ពី​អាក់​ខាន​រយៈពេល ៥២​ថ្ងៃ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​នៅ​យប់​ថ្ងៃទី​២៨ ខែ​មិថុនា​នេះ​ថា កម្ពុជា​ចាប់​ផ្តើម​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​១៩ ក្នុងសហគមន៍​ឡើងវិញ តាម​រយៈការ​ធ្វើ​តេស្ត​ម៉ាស៊ីន​ធំ (PCR)។

លោក​បាន​ថ្លែង​ដូចនេះ​តាម​រយៈសារ​សំឡេង​ពិសេស​ថា ៖ «កម្ពុជា​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ១៩ ក្នុង​សហគមន៍​ឡើង​វិញ​តាម​រយៈ​នៃ​ការធ្វើ​តេស្ត PCR មួយ​ចំនួន ដែល​ក្នុង​នោះ​រក​ឃើញ​ទៅ​លើ​អ្នក​ដែល​ធ្វើ​តេស្ត​សម្រាប់​ចេញ​ទៅ​ក្រៅ​ប្រទេស និង​មួយ​ចំនួន​ទៀត​រក​ឃើញ​លើ​អ្នកដែល​វិល​ត្រលប់​ពី​ក្រៅ​ប្រទេស​ចូល​ក្នុង​ប្រទេស​វិញ»។

លោក ហ៊ុន សែន ក៏បាន​ទទួល​ព័ត៌មាន​ផងដែរ​ថា នៅ​ទី​កន្លែង​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​តេស្ត​រហ័ស​ក៏​ឃើញ​មាន​វិជ្ជមាន​នៃ​កូវីដ១៩ ផងដែរ ដែល​លោក​អាច​សន្មត​ផងដែរ​ថា​កូវីដ១៩ ចាប់​ផ្តើម​មាន​ឡើង​វិញ ទោះ​បី​ជា​ក្នុង​ចំនួន​តិច​ក៏​ដោយ។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា៖ «ទោះ​ជា​ជំងឺ​នេះ​រក​ឃើញ​ក្នុង​ចំនួន​តិច​ក៏​ដោយ ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវប្រុង​ប្រយ័ត្ន​លើ​ការ​ការពារ​សុខភាព​ផ្ទាល់​ខ្លួន ហើយ​នៅ​គ្រប់​ទី​កន្លែង​ទាំងអស់​ត្រូវ​តែ​មាន​វិធានការ​ហ្មត់ចត់ ដើម្បី​បញ្ចៀស​នូវ​ការ​រាលដាលចូល​ទៅ​ក្នុង​គ្រួសារ ស្ថាប័ន​នានា និង​សហគមន៍​ផងដែរ»។

លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​ ៣​ការពារ និង ៣កុំ ដើម្បី​កុំ​ឱ្យ​ប្រទេស​កម្ពុជា​វិល​ទៅ​រក​ស្ថានភាព​ដូច​មុន៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍