ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩​ ថ្មី​រហូត​ដល់ ​១០ នាក់ ​ដែល​ក្នុង​នោះ​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​ ៨ នាក់ ​ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ នា​ថ្ងៃទី ២៩ ​ខែមិថុនា​នេះ ​បាន​ឱ្យ​ដឹងថា ​កម្ពុជា​មិនមាន​ការរក​ឃើញ​អ្នកឆ្លង​មេរោគ​កូវីដ ១៩ ​រយៈពេល​ ៥២ ថ្ងៃ​កន្លង​មក​ហើយ ​ប៉ុន្តែ​នៅ​ថ្ងៃ​ទី ២៨ ​ខែមិថុនា ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ​ចំនួន​ ១០ នាក់​បន្ថែម​ទៀត។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៩ ​ខែ មិថុនា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩​ សរុបចំនួន ​១៣៦ ២៧២ នាក់​ អ្នកជា​សះស្បើយ​សរុប​ចំនួន​ ១៣៣ ២០៦ នាក់ ​និង​អ្នកស្លាប់​ចំនួន​ ៣ ០៥៦ នាក់៕