ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ​១៩ ​ប្រភេទអូមី​ក្រុង​បន្ថែម​ទៀត​ចំនួន ៧​ នាក់ ដែល​ជាករណី​ឆ្លង​ក្នុង​សហគ​មន៍ទាំង​អស់ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ៣០ ខែមិថុនា ​នេះ ​បាន​ឱ្យ​ដឹងថា ​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ​ក្នុង​សហគ​មន៍​បន្ថែម​ទៀត​ ចំនួន​ ៧ នាក់​ដោយ​ក្នុង​នោះ ៦ ​នាក់ ជា​ករ​ណីស្នើសុំ​វិ​ញ្ញាប​ន​ប​ត្រ​ចេញ​ទៅក្រៅ​ប្រទេស​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៣០ ​ខែ មិថុនា ឆ្នាំ ​២០២២ កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវី​ដ ១៩ ​សរុ​បចំនួន​ ១៣៦ ​២៧៩ នាក់​ អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន ​១៣៣ ២០៦​ នាក់ និង​​អ្នក​ស្លាប់​ចំនួន ៣ ០៥៦​ នាក់៕