ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​មេរោគ​កូ​វីដ​ ១៩​ ប្រភេទ​អូ​មី​ក្រុង​ចំនួន ៨​ នាក់​បន្ថែមទៀត ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល នា​ថ្ងៃទី ​២ ខែកក្កដា នេះ​បានឱ្យដឹងថា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូ​វីដ ​១៩​ ក្នុង​សហគមន៍​ចំនួន​៨​នាក់​បន្ថែមទៀត ដែល​ក្នុងនោះ ​២ ​នាក់​ ជា​ករណី​ស្នើសុំ​វិញ្ញាបនបត្រ​ចេញទៅ​ក្រៅប្រទេស​។​

​គិត​ត្រឹម​ព្រឹក ថ្ងៃទី​ ២ ខែ កក្កដា ឆ្នាំ ​២០២២ កម្ពុ​ជាមាន​អត្រា​ឆ្លង​មេរោគ​កូ​វីដ​ ១៩​ សរុប​ចំនួន​ ១៣៦ ២៩០ នាក់​អ្នក ជា​សះស្បើយ​សរុប​ចំនួន ១៣៣ ២០៦ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់​៕