
លោក ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល
ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាលបានជំរុញឱ្យសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជាពង្រឹងការអនុវត្តការផ្តល់សេវាសុខាភិបាលឯកជនដល់ប្រជាពលរដ្ឋកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព និង សុវតិ្ថភាព។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ ២០២២ របស់សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជានៅថ្ងៃទី ២ ខែកក្កដា បន្តទៀតថា ក្រៅពីនេះក៏ត្រូវខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ សារាចរណែនាំនានារបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណាពង្រឹងគុណតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ រក្សាឱ្យបាននូវកិតិ្តនាមជាកងទ័ពអាវស ដែលមានចិត្តស្មោះសរជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគម អ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជាបានប្តេជ្ញាចិត្តបន្តអនុវត្តការងារក្នុងវិជ្ជាជីវៈសុខាភិបាលប្រកបដោយកាយវិការមនុស្សធម៌ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋកម្ពុជា។
សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជាបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩៕