ភ្នំពេញៈ​ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​១៩ ​​ប្រភេទ ​អូមីក្រុង ​បន្ថែម​​ចំនួន​ ៦​ នាក់ទៀត​ដែល​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ទាំង​អស់ ប៉ុន្តែមិ​នមាន​ករណី​ស្លាប់​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​​ក្រសួង​សុខាភិ​បាល​ អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​ សម្រាប់​ថ្ងៃទី​២​ ខែកក្កដា ​​កម្ពុជា​បាន​​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​១៩ ​ក្នុង​សហ​គមន៍​​ចំនួន​ ៦ នាក់​បន្ថែម​ទៀត​ដែល​ក្នុង​នោះ​ ៥ នាក់​ជា​ករណី​ស្នើសុំ​វិញ្ញា​បន​ប​ត្រចេញ​ទៅ​ក្រៅ​ប្រទេស​។

គិត​ត្រឹម​ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០២២ កម្ពុជា​មាន​អត្រា​ឆ្លង​មេរោ​គកូវីដ១៩​ សរុប​ចំនួន​ ១៣៦ ២៩៦ ​នាក់​អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន ១៣៣ ២០៦នាក់ និង​​អ្នក​ស្លាប់​ចំនួន​ ៣ ០៥៦​នាក់៕