ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ​១៩ ​​ប្រភេទ​អូមី​ក្រុង​បន្ថែម​ទៀត​ចំនួន​ ២​ នាក់ ដែល​ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ទាំង​អស់ ​ប៉ុន្តែ​មិន​មាន​ករណី​ស្លាប់​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​​ក្រសួង​សុខាភិ​បាល​ អ្នក​ឆ្លង​មេរោគ​កូវីដ​ ១៩ ​សម្រាប់​ថ្ងៃទី ​៣ ​ខែកក្កដា ​កម្ពុជា​បាន​​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩​ ក្នុង​សហគមន៍​​ចំនួន​២​នាក់​បន្ថែម​ទៀត ដែល​ជាករណី​ស្នើសុំ​វិញ្ញា​បន

​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

គិត​ត្រឹម​ព្រឹក ​ថ្ងៃទី ​៤ ​ខែ ​កក្កដា ឆ្នាំ​ ២០២២ ​កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ​ ១៩​ សរុប​ចំនួន​ ១៣៦ ២៩៨ ​នាក់​ អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន​ ១៣៣ ២០៦ ​នាក់ និង​​អ្នក​ស្លាប់​ចំនួន​ ៣ ០៥៦ នាក់​៕