ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ប្រភេទអូមីក្រុងបន្ថែមទៀតចំនួន ៣ នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ប៉ុន្តែមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ៤ ខែកក្កដា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៣ នាក់បន្ថែមទៀត ដែលជាករណីស្នើសុំវិញ្ញាបនបត្រ ចេញទៅក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២២ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៦ ៣០១ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០៦ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕