The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​ខេត្ត​ចំនួន ​៣ ​ដុត​គ្រឿង​ញៀន​ជិត ​២០០​ គីឡូ​ ដែល​បង្ក្រាប​បាន​រយៈ​ពេល ៦ ​ខែ

សមត្ថកិច្ច​ខេត្ត​ចំនួន ​៣ ​ដុត​គ្រឿង​ញៀន​ជិត ​២០០​ គីឡូ​ ដែល​បង្ក្រាប​បាន​រយៈ​ពេល ៦ ​ខែ

Content image - Phnom Penh Post
សកម្មភាពរៀបចំដុតកម្ទេសនៅខេត្តស្ទឹងត្រែងនៅថ្ងៃទី ៦ កក្កដា ឆ្នាំ ២០២២។ រូបថត ហ្វេសប៊ុក

សមត្ថកិច្ច​ខេត្ត​ចំនួន ​៣ ​ដុត​គ្រឿង​ញៀន​ជិត ​២០០​ គីឡូ​ ដែល​បង្ក្រាប​បាន​រយៈ​ពេល ៦ ​ខែ

ស្ទឹងត្រែង/​រតនគិរីៈ​ គ្រឿង​ញៀន​ប្រមាណ​ជិត​ ២០០ ​គីឡូ​ក្រាម ​ដែល​សមត្ថ​កិច្ច​​ខេត្ត​ស្ទឹង​ត្រែងរ​តន​គិរី និងខេត្ត​មណ្ឌល​គិរី ​ប្រមូល​បាន​ពី​ការ​បង្ក្រាប​ក្នុង​រយៈ​ពេល​ ៦ ​ខែ​ឆ្នាំ​នេះ ​ត្រូវ​បាន​ដុត​កម្ទេច​រួមគ្នា​នៅ​ថ្ងៃទី​ ៦​ កក្កដា ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។

លោក​ ផៃ រស្មី ស្នង​ការ​រង​នគរ​បាល​ខេត្ត​ស្ទឹង​ត្រែង​ឱ្យដឹង​នៅ​ថ្ងៃទី​ ៦ កក្កដា​ថា ​អាជ្ញា​ធរ​រួម​នឹង​តុលាកា​រ​នៃ​ខេត្ត​ស្ទឹង​ត្រែង ​ខេត្តរតនគិរី​ និងខេ​ត្តមណ្ឌ​លគិរី បានរួម​គ្នា​ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោលគ្រឿងញៀន​​នៅ​ថ្ងៃទី​ ៦ កក្កដា​ ឆ្នាំ​២០២២​។

ចំពោះ​គ្រឿង​ញៀន​សរុប​ទាំង ​៣​ ខេត្ត​នេះ ​មាន​ទម្ងន់ ១៧៩,​៣៤​ គីឡូ​ក្រាម ជាប្រភេទ​ម៉ាទឹក​កក និង​មេ​តំហ្វេ​តា​ម៉ីន ​ក្នុង​នោះ​ខេត្ត​ស្ទឹង​ត្រែង​មាន​ចំនួន​ ១៧៨,៣៦ ​គីឡូ​ក្រាម ​ខេត្តរ​តន​គិរី​ចំនួន ​៨៤៣,​០៨​ ក្រាម​ និង​ខេត្ត​មណ្ឌល​គិរី​ចំនួន ​១៣៥,​៩៧​ ក្រាម ​។

លោក​បានបន្ត​ថា៖ «គ្រឿ​ងញៀន​ដែល​ដុត​បំផ្លាញ​ចោល​ទាំង​នេះ ​គឺ​បានប​ង្ហាញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​អាជ្ញា​ធរ​នៃ​ខេត្ត​ទាំង​ ៣ និង​ពី​តុលា​ការ​ ជាពិសេស​ពី​កម្លាំង​សមត្ថ​កិច្ច​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន»​។

លោក​បន្តថា ​ចំពោះ​គ្រឿង​ញៀន​ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​ក្នុង​រយៈ​ពេល ៦ ខែ​ ក្នុង​ឆ្នាំ ២០២២​ នេះ​គឺជា​ការ​ចង្អុ​ល​បង្ហាញ​ពី​ថ្នាក់ដឹ​កនាំ​នៃ​អគ្គ​ស្នងកា​រ​នគរ​បាល​ជាតិ ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀ​ននិង​ពី​អាជ្ញាធ​រខេត្ត​នីមួយៗ​ព្រម​ទាំង​ពី​តុលា​ការ​នៃ​ខេត្ត​ទាំង​៣ខា​ងលើ​ផង។ ដោយ​ឡែក​នៅ​ខេត្ត​ស្ទឹង​ត្រែង​បទ​ល្មើស​គ្រឿងញៀ​ន​ឆ្លងដែន​ក្នុង​មួយ​រយៈ​ពេល​ខ្លី​នេះ​ហាក់​មាន​ស​ភាព​ស្ងប់​ស្ងាត់បន្ដិច។​

បើតាម​​លោក ផៃ រស្មី ពី​ធី​ដុត​បំផ្លាញ​គ្រឿង​ញៀន​នេះ​​មាន​ការ​ចូលរួម​ពី​លោក ​ម៉ក់ ជី​តូ អគ្គ​ស្នង​ការរ​ងនគរ​បាល​ជា​តិនិង​ជា​អគ្គលេខា​ធិ​ការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន, លោក ស្វាយ សំ​​អ៊ាង អភិ​បាល​ខេត្តស្ទឹងត្រែង ​ រួមទាំង​អង្គ​ភាព​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។

លោក​បន្តទៀ​តថា ពិធី​ដុ​តបំ​ផ្លាញ​គ្រឿង​ញៀ​ន​នេះ​គឺជា​យុទ្ធ​នា​ការលើក​ទី៧ ហើ​យក៏​ជា​កិច្ច​សហការ​ជា​មួយ​ជា​មួយ​គណៈ​កម្មាធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​រដ្ឋបាល​ខេត្ត​ទាំង ៣ ក្នុងទិវា​អន្ត​រជាតិ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក្រោម​ប្រធាន​បទ «ដោះស្រាយ​បញ្ហា​គ្រឿងញៀ​ន​ក្នុង​វិបត្តិ​សុខភាពនិង​មនុ​ស្សធ​ម៌»។

ក្នុង​ពិធី​នោះ​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បានថ្លែង​ថា បញ្ហា​គ្រឿងញៀន​បច្ចុប្បន្ន​មិន​មាន​ការថយ​ចុះ​ទេ ប៉ុន្ដែ​មានការ​កើន​ឡើងហើយ​បើ​ចង់​ឲ្យ​មានការ​ថយ​ចុះលុះត្រាយើង​រួមគ្នា​ទប់​ស្កាត់ រួមគ្នា​បង្ក្រាប រួមគ្នា​លុប​បំបាត់​ ។

លោក​បន្តថា​ ក្នុងចំណោម​ខេត្ត​ភូមិភាគ​ឦសាន គឺខេត្ត​ស្ទឹង​ត្រែហជា​ខេត្ត​មួយ​ដែល​បទល្មើស​គ្រឿងញៀន​ច្រើនជាងគេដោយសារមានការ​ចរាចរ​ពី​ប្រទេស​ជិតខាង។ លោកថា ​កម្ពុជា​ជា​ប្រទេស​ឆ្លងកាត់​គ្រឿងញៀន​ចេញទៅ​ប្រទេស​ដទៃ។ កន្លង​មក​នេះក្រុម​ឧក្រិដ្ឋជន​បាន​យក​ទីតាំង​ប្រទេស​កម្ពុជា​ ដើម្បី​ផលិត​គ្រឿងញៀន​តាម​រយៈ​រូបភាព​នាំ​ចូល​សារ​ធាតុ​ផ្សំ​គ្រឿងញៀនម្តងបន្តិចៗមក​ប្រមូលផ្តុំ​បង្កើតជា​ទីតាំង​ផលិត​ថ្នាំញៀន តែត្រូវបាន​បង្ក្រាប​ទាន់​ពេលវេលា៕

អត្ថបទគួរចាប់អារម្មណ៍