The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​រកឃើញ​អ្នកឆ្លង​មេរោគ​កូវីដ ១៩​ ថ្មី​ ប្រភេទ​អូមីក្រុង​ចំនួន ​៦ នាក់​ទៀត

កម្ពុជា​រកឃើញ​អ្នកឆ្លង​មេរោគ​កូវីដ ១៩​ ថ្មី​ ប្រភេទ​អូមីក្រុង​ចំនួន ​៦ នាក់​ទៀត

Content image - Phnom Penh Post

កម្ពុជា​រកឃើញ​អ្នកឆ្លង​មេរោគ​កូវីដ ១៩​ ថ្មី​ ប្រភេទ​អូមីក្រុង​ចំនួន ​៦ នាក់​ទៀត

ភ្នំពេញៈ ក្រសួង​សុខាភិបាល ​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ថ្មី ​ប្រភេទ​អូមីក្រុង​បន្ថែម​ទៀត​ចំនួន ​៦ នាក់​ ដែល​ជាករណី​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់ ​ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ។

យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​ អ្នកឆ្លង​មេរោគ​កូវីដ ១៩​ សម្រាប់​ថ្ងៃទី ៦ ​ខែកក្កដា ​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ក្នុង​សហគមន៍​ចំនួន​ ៦ នាក់​បន្ថែម​ទៀត ​ដែល​ក្នុងនោះ ​មាន​ ៤ នាក់ ​ជាករណី​ស្នើ​សុំ​វិញ្ញា​បនបត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៧ ​ខែ កក្កដា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩​ សរុប​ចំនួន​ ១៣៦ ៣១៤ នាក់ ​អ្នកជា​សះស្បើយ​សរុប​ចំនួន​ ១៣៣ ២០៦ នាក់ ​និង​អ្នកស្លាប់​ចំនួន​ ៣ ០៥៦ នាក់៕

អត្ថបទគួរចាប់អារម្មណ៍