
លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ AFP
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃទី ៩ ខែកក្កដានេះបានប្រកាសដល់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិឱ្យចូលរួមកាន់មរណទុក្ខចំពោះមរណភាពលោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយបង្ហូតទង់ជាតិពាក់កណ្តាលដងចំនួន ១ថ្ងៃ គឺនៅថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ ២០២២នេះ។
តាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ការប្រកាសនេះធ្វើឡើងដោយយោងតាមប្រសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការនេះ បង្ហាញក្តីសង្ឃឹមថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះស្ថាប័នជាតិ និងក្រោមជាតិនឹងអនុវត្តប្រកបដោយស្មារតីល្អប្រសើរ៕