
រតនគិរីៈ គោយន្តកន្ត្រៃ ១គ្រឿង និងរណារយន្ត ២គ្រឿង ត្រូវបានគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអូរគគីរឹបអូសពីជនល្មើសប្រគល់ទៅមន្ត្រីឧទ្យានុរក្ស ទីស្នាក់ការរងស្រែអង្គ្រង នៃដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កាលពីថ្ងែទី៦ កក្កដា ឆ្នាំ២០២២។ នេះបើតាមកម្មវិធី BirdLife International Cambodia នៅថ្ងៃទី ៩ ខែកក្កដានេះ។
កម្មវិធី BirdLife International Cambodia បានឱ្យដឹងតាមរយៈហ្វេសប៊ុកនៅថ្ងៃនេះថា កាលពីថ្ងែទី៦ កក្កដា គោយន្តកន្ត្រៃ ១គ្រឿង និងរណារយន្ត ២គ្រឿង ត្រូវបានគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអូរគគីរឹបអូសពីជនល្មើសប្រគល់ទៅមន្ត្រីឧទ្យានុរក្ស ទីស្នាក់ការរងស្រែអង្គ្រង នៃដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ ក្រុមការងារនៃកម្មវិធី BirdLife International Cambodia បានសំណូមពរឱ្យចូលរួមការពារសត្វ និងព្រៃឈើ នៅដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា។
កម្មវិធី BirdLife International Cambodia បញ្ជាក់ថា គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ អូរគគី តែងតែធ្វើសកម្មភាពចុះល្បាតប្រចាំខែ ដើម្បីការពារនិងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិដែលកើតមានឡើងនៅក្នុងតំបន់សហគមន៍របស់ខ្លួន៕