ភ្នំពេញៈ លោក សៀម ភ្លុក អតីត​តំណាង​ស្ថាប​និក​គណ​បក្ស បេះ​ដូង​ជាតិ ដែល​កំពុង​ជាប់​ឃុំក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ «ក្លែង​បន្លំ ឯក​សារ​ចុះ​បញ្ជី​គណ​បក្ស​បេះ​ដូង​ជាតិ​នៅ​ក្រសួង​មហា​ផ្ទៃ» នៃ​សំណុំរឿង​ព្រហ្ម​ទណ្ឌ លេខ​៥១៩៩ ចុះ​ថ្ងៃទី​ ០១ ខែធ្នូ ឆ្នាំ​ ២០២១ ស្នើសុំ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ «ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​»។

អ្នក​នាំពា​ក្យ​ក្រសួង​មហា​ផ្ទៃ​ចាត់​ទុក​ការស្នើ​សុំ​ឱ្យ​លោក​ ស ខេង​ «ទម្លាក់​ចោល​ការចោទប្រកាន់»​នេះ​​ថា ជារឿង​មិន​ត្រឹម​ត្រូវ​ ខណៈ​ដែល​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​។

យោង​តាម​លិខិត​របស់ លោក សៀម​ ភ្លុក ចុះ​ថ្ងៃទី​២១​ ខែកក្កដា​ បាន​សរ​សេររៀប​រាប់​ថា កាលពី​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​ ២០២១ រូប​លោក ​និង​បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន ដែល​មាន​គោល​បំណង​ និង​ឆន្ទៈ​ ដូចគ្នា​ បានរួ​មគ្នា​បង្កើត​គណ​បក្សនយោ​បាយ​មួយ ដែល​មាន​ឈ្មោះថា​ «គណ​បក្ស​បេះដូ​ងជាតិ​ » ដើ​ម្បី​ចូល​រួម​កសាង​កម្ពុជា​ ឱ្យ​បាន​ជាប្រទេស​ប្រជាធិប​តេយ្យ ​សេរី ​ពហុបក្ស​ និង​ជានីតិ​រដ្ឋ មា​នការ​គោរ​ពច្បាប់​ គោរព​សិទ្ធិ​មនុស្ស។​

លោក​សរសេ​រប​ន្តថា ​ប្រជា​ព​ល​រដ្ឋ​ជាម្ចា​​ស់​អំណាច​ អាច​ប្រើ​អំណា​ច​ រ​បស់ខ្លួន​ តាម​រយៈរដ្ឋ​សភា​ ព្រឹទ្ធសភា​ រាជ​រដ្ឋាភិ​បាល និង​សា​លាជម្រះ​ក្ដី។ មា​នការ​បែង​ចែក​ អំណាច​ដាច់​ពីគ្នា ​រវាង​អំណាច​នីតិប្ប​ញ្ញត្តិ អំណាច​នីតិប្រតិ​បត្តិ​ និង​អំណាច​តុលាកា​រ។ ក្នុង​នាម​លោក​ជាតំណាង​ស្ថាប​និក បាន​រៀបចំ​លក្ខន្តិកៈ​ និង​ស្នាម​មេដៃ​ប្រជា​ពលរ​ដ្ឋដែ​ល​គាំទ្រគ​ណបក្ស ​ដាក់ជូន​ក្រសួង​មហាផ្ទៃ​ ដើម្បី​ចុះ​បញ្ជីគណបក្ស​បេះដូង​ជាតិ​។

បើ​តាម​លោ​ក​ សៀម​ ភ្លុក​ ក្រោយ​ពីទទួល​បាន​ឯក​សារ​ អត្ត​សញ្ញាណ ​និង​ស្នាម​មេដៃ​ប្រជា​ពលរ​ដ្ឋហើយ​ ក្រសួង​ មហាផ្ទៃ បាន​ធ្វើការ​ស្រាវ​ជ្រាវ​លើឯកសារ​អត្ត​សញ្ញាណ និង​ស្នាម​មេដៃទាំង​នោះ​ រក​ឃើញ​ថា មាន​ការផ្តិត​មេដៃ​ជំនួស​ ​មា​នកា​រ​ក្លែង​បន្លំ​អត្តស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ្ញាណ និង​កា​រផ្តិ​តមេដៃ​ ​ធ្វើឱ្យ​ខូ​ច​​គុណ​ភា​ព​។

លោ​ក​ស​​​​​​​​​​​​​​​​រសេរប​ន្ត​ថា៖ «ខ្ញុំបាទមិន​បាន​ក្លែង​បន្លំ​ឯកសារ​ ឬស្នា​មមេដៃប្រជា​ពលរដ្ឋ​ទេ ហើ​យ ​ខ្ញុំបាទ​ ក៏មិនមា​នចេត​នា​ ក្លែ​ងបន្លំ​ឯកសារ​ ឬស្នាម​មេ​ដៃប្រ​ជាពលរដ្ឋ​ នោះ​ដែរ។ ក្នុ​ងករ​ណីមាន​ការ​ក្លែង​បន្លំ​មែន គឺ​ជាកំហុស​ដោយ​អចេតនា ​ខ្ជីខ្ជា មិន​មែន​ជាចេតនា​ក្នុង​ការ​ ប្រព្រឹត្ត​បទ​ល្មើល​ទេ ហើយ​ក៏មិនបាន​បង្កព្យ​សនកម្ម​ដល់​ស្ថាប័​នណាមួយ​ឡើយ​»។

លោក ​សៀម ភ្លុក បញ្ជាក់​ទៀត​ថា ក្រសួង​មហា​ផ្ទៃ បាន​បដិសេធ​ការ​ចុះបញ្ជីគ​ណបក្សបេះ​ដូងជា​តិ​ គឺជា​ទណ្ឌកម្ម​សម​ល្មម សម្រាប់​គណ​បក្ស​បេះ​ដូង​ជាតិ​ហើយ​ ប៉ុន្តែ​ក្រសួង ថែ​មទាំង​បាន​ចោទ​ប្រកាន់​រូបលោក​ ម​កតុ​លាការ ​និង​ចាប់ឃុំ​ខ្លួន​រូប​លោក​ថែម​ទៀត គឺជា​ការ​ផ្តល់​ទណ្ឌ​កម្ម​ធ្ងន់​ធ្ងរ​ណាស់ ​សម្រាប់​រូបលោក​ ។

លោក ជូង​ ជូងី មេធាវី​ការ​សិទ្ធិ ឱ្យ​​លោក​សៀម ​ភ្លុក​ ប្រាប់ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ​ខែកក្កដា​ថា លោក​ បាន​យក​លិខិតរ​បស់ លោក​ សៀម ភ្លុក​ នេះ​ ដាក់នៅ​ទីស្តីកា​រ ក្រសួង​មហាផ្ទៃរួច​ហើយ​ កាល​ពីថ្ងៃទី ​២២ ខែ​កក្កដា ​ដើម្បី​ឱ្យលោក ​ស ខេង ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើកូន​ក្តី​របស់​លោក ព្រោះកន្លង​មក​នេះ លោក​ មើល​ឃើញ​ថា លោក​ ស ខេ​ង​ មាន​ចិត្ត​ទូលាយ​ច្រើន ។

លោក​បន្តថា ការ​ដាក់​បន្ទុក និង​ចោទ​ប្រកា​ន់ម​ក​លើកូន​ក្តី​របស់​លោក ​ គឺមន្ត្រី​ថ្នាក់​ក្រោម មិន​មែន​ជាគំនិត​ផ្ទាល់​របស់​លោក ​ស ខេង​នោះទេ​ ។ លោក​ រំពឹង​ថា បើសិន​ជាលោក​ ស ខេង​ ដែល​ជាប្រមុខ​ក្រសួង​មហា​ផ្ទៃ ប្រើប្រាស់​ចិត្តទូលាយ​របស់​លោក កូនក្តី​របស់​លោក នឹង​អាច​រួច​ផុត​ពីការ​ចោទ​ប្រកាន់​ ។

លោក​ថ្លែង​ថា៖ « ខ្ញុំ​រំពឹង​ថា លិខិត​ស្នើសុំ​នេះ នឹង​បាន​ទៅដល់ដៃ​ សម្តេច​ ស ខេង ពីព្រោះ​លិខិត​នេះ ដា​ក់គោរព​ស្នើ​សុំ​ផ្ទាល់​ទៅ​សម្តេច​ ក្រឡាហោ​ម បើសិ​នជាមន្ត្រីណា​មិន​បញ្ជូន​ទៅ​ ឬបំបិទ​ចោល​ បាន​ន័យ​ថា ថ្លើម​ពាស​មេឃពេក​ហើយ ​ដូច​វាហួ​សហេតុ​​ពេ​កហើ​យ ។ អ៊ីចឹ​ងខ្ញុំរំពឹ​ងថា​ នឹង​ទៅដ​ល់ស​ម្តេច​»។

លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ប្រាប់​ភ្នំពេញប៉ុ​ស្តិ៍នៅ​ថ្ងៃទី ២៤ ខែ​កក្កដា​ថា ការ​ស្នើសុំ​ឱ្យលោក​ ស​ ខេង​ ទម្លាក់​ការ​ចោទ​ប្រកាន់​ គឺមិន​ត្រឹម​ត្រូវ​នោះទេ​ ព្រោះសំ​ណុំរឿង​របស់​លោក​ សៀម​ ភ្លុក​ នេះ​ មា​ន​ការចោ​ទប្រកាន់​ ពីសាលា​ ដំបូង​រាជ​ធានី​​​ភ្នំ​​ពេញ។ ដូច្នេះ​ ករណី​នេះ ត្រូវ​អនុវត្ត​ទៅ​តាម​ផ្លូវ​តុលា​ការ​ ។

លោក​បន្តថា​ ការស្នើ​សុំនេះ​ទៀត សោត គឺ​ទាំង​លោក សៀម​ ភ្លុក និង ​ទាំង​មេធាវី​ កំពុង​តែទាញ​ លោក​ ស ខេង​ ចូលទៅ​ក្នុង​អន្ទាក់ ក្នុង​សំណុំរឿង​របស់​ពួក​គេ ។ លោក​បញ្ជាក់​ថា៖ «លោក សៀម ភ្លុក ជាមនុ​ស្ស​ឆ្លាត​»។

លោក លិ សុខា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជ​ធានី ភ្នំពេ​ញ​កាលពីថ្ងៃ ២​៧ ខែមេសា​ ឆ្នាំ ​២០២២ បាន​សម្រេចចេញ​ដីកា​ឃុំ​ខ្លួន លោក​ សៀម ភ្លុក នៅ​មណ្ឌល​អប់រំ​កែ​ប្រែទី​ ១ (ម១) នៃ​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ប្រកាន់​ ២បទ​ល្មើស​ រួមមាន​ បទ​ក្លែង​បន្លំ និង​បទ​ប្រើប្រាស់​លិខិត​ក្លែង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាល​ពីអំឡុង​ឆ្នាំ ​២០២១ ដែល​ជា​បទល្មើស​ មា​នចែង​ និង​ឱ្យផ្តន្ទា​ទោសតាម​មាត្រា​ ៦២៦, មាត្រា ៦២៧ និង​មាត្រា ៦២៨ នៃក្រម​ព្រហ្ម​ទណ្ឌ។​

ក្រសួង​មហា​ផ្ទៃកា​លពី​​ថ្ងៃទី ​១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​បាន​បដិសេធ​ចំពោះ​សំណើ​ស្នើសុំ​ចុះបញ្ជី​ របស់​គណបក្ស​បេះដូង​ជាតិ ក្នុង​បញ្ជី​គណបក្ស​នយោ​បាយ ​បន្ទាប់​ពី​រកឃើញថា ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​ ដើម្បី​គាំ​ទ្រក្នុង​ការសុំ​ចុះបញ្ជី​ មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិត​មេដៃ​​ធ្វើ​ឱ្យ​ខូចគុណភាព ​ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមា​ជិក​៕