
លោក កឹម សុខា ចេញពីតុលាការនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២២ នេះ បានប្រកាសលើកពេលសវនាការទៅសប្ដាហ៍ក្រោយ លើសំណុំរឿង លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង ដែលត្រូវចោទរឿង សន្ទិដ្ឋភាពឬ ត្រូវរ៉ូវជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដោយហេតុមេធាវីម្នាក់ មានការសង្ស័យមានវិជ្ជមានកូវីដ ១៩។
លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សុំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា បានឯកភាព បន្ទាប់ពីបានទទួលលិខិតស្នើសុំពន្យារពេលសវនាការពីសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា នៅថ្ងៃទី ២ សីហា ១ថ្ងៃមុនសវនាការ។
តាមការគ្រោងទុក សនាការនឹងបន្តនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២។ គិតត្រឹម ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ សវនាការនេះបានឈានដល់លើកទី៥០ ចាប់តាំងពីបើកកាលពីអំឡុងឆ្នាំ ២០២០ មក៕