ភ្នំពេញៈ គណៈ​កម្មការ​អចិន្ត្រៃយ៍​នៃព្រឹទ្ធ​សភា បាន​សម្រេច​កំណត់​យ​កថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២២ បើក​សម័យ​ប្រជុំ​ព្រឹទ្ធ​សភាព​ នីតិកាល​ទី៤ ដើម្បី​អនុម័ត​ទៅ​លើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ លើក​ទី១០ នៃ​មាត្រា ១៩ ​ថ្មី (មួយ) មាត្រា ​៨៩ មាត្រា​ ៩៨ ថ្មី មាត្រា​ ១០២ ​ថ្មី មាត្រា ១១៩ ថ្មី (មួយ) និង​មាត្រា​ ១២៥ ​ថ្មី និង​មាត្រា​៣ថ្មី និង​មាត្រា ៤ ថ្មី នៃច្បាប់​ធម្មនុញ្ញ​បន្ថែម ស្រប​ពេល​ដែល​គ្មាន​គណ​បក្ស​នយោ​បាយ និ​ងអង្គការ​សង្គម​ស៊ីវិល​ណាមួយ ទៅចូល​រួមស្តាប់​ការ​ពន្យល់​បន្ថែម​តាម​ការ​អញ្ជើញ ​របស់​ក្រសួង​យុត្តធម៌​ពីការ​ធ្វើ​វិសោធន​កម្ម​លើមា​ត្រានៃ​ច្បាប់​​ទាំង​នេះ។

លោក ម៉ម ប៊ុននាង អ្នកនាំ​ពាក្យ​ព្រឹទ្ធសភា​ប្រាប់​ក្រុម​អ្នកសារព័ត៌​មាន​ក្រោយ​កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃ​យ៍ព្រឹទ្ធស​ភា នៅថ្ងៃ​ទី ៤ ខែ​សីហាថា អង្គ​ប្រជុំ​គណៈ​កម្មាធិការ​អចិន្រ្តៃ​យ៍​ព្រឹទ្ធសភា​យល់ឃើញ​ថា សេចក្តី​ព្រាង​វិសោធន​កម្មច្បាប់​ធម្មនុញ្ញ លើក​ទី១០ មាន​លក្ខណៈ​ត្រឹម​ត្រូវ​តាម​ទម្រង់​និង​គតិ​ច្បាប់ និង​ឯក​ភាពដាក់​សេចក្តី​ព្រាង​ច្បាប់​នេះ ចូល​ក្នុង​របៀប​វារៈសម័យ​ប្រជុំលើក​ទី៩ ព្រឹទ្ធ​សភា នីតិ​កាល​ទី៤ នៅព្រឹក​ថ្ងៃទី​ ៥ ខែ​ សីហា ឆ្នាំ​ ២០២២​។

លោក​បន្តថា សេចក្តី​ព្រាង​វិសោធន​កម្ម ច្បាប់​នេះ​ត្រូវបាន​តាក់ តែង​ឡើង​ ក្នុង​គោលបំណង​ដើម្បីជា​ឧត្តម​ប្រយោជន៍​របស់​ជាតិ សំខាន់​ចំនួ​ន ២។ ១- ការ​ធានា​ឱ្យស្ថាប័ន​កំពូល​របស់​ជាតិជា​ពិសេស​អំណាច​នីតិប្រតិប​ត្តិ ដែលមាន​បេសកក​ម្ម​ចម្បង​ក្នុង​ការដឹក​នាំ ការងារ​ទូទៅ​ របស់​រដ្ឋ មាន​ដំណើរ​ការ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកប​ដោយ​និរន្តរ​ភាព​នៅគ្រប់​កាលៈ​ទេសៈ​។ និង​ ២- ការធានា​ការ​ពារ និង​ថែរក្សា​ឱ្យ​បាន​នូវស​ន្តិភាព សន្តិសុខ​សង្គម សណ្ដាប់​ធ្នាប់​សាធា​រណៈ និង​ស្ថិរភាព​នយោបាយ​របស់ ប្រទេស​ជាតិ​នៅគ្រប់​កាលៈ​ទេសៈ ដើម្បី​ជាគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជាតិ​លើគ្រប់​វិស័យ និង​សេចក្តី​សុខ​សាន្ត​របស់ ​ប្រជាជន​កម្ពុជា​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធ​ម៌ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃ​ទី ៤ ​ខែ​សីហា​ថា ក្រសួង​មិន​ទទួល​បាន​ការស្នើ​សុំពី គណ​បក្ស​នយោ​បាយ និង​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ ធ្វើការ ណាត់ជួប​ឱ្យពន្យល់​ពាក់ព័ន្ធ​នឹងការ​ធ្វើវិសោធនក​ម្ម រដ្ឋ​ធម្មនុញ្ញ​លើកទី ១០ ដើម្បីជម្រះ​ចោល​នូវ​កង្វល់​តាម​ការអ​ញ្ជើញរ​បស់ក្រសួង​នោះទេ ​។

លោក​ពន្យល់​ថា ការ​អញ្ជើញ​គណបក្សន​យោបាយ​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ជំទាស់​នឹង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើកទី ១០ នេះ មិន​មែន​ហៅមក​ពិគ្រោះ​យោបល់​នោះទេ ពីព្រោះ ការធ្វើ​វិសោធនកម្ម​ដ្ឋធ​ម្មនុញ្ញ​នេះ ត្រូវបាន​ធ្វើគ្រ​ប់លក្ខខណ្ឌ និងតឹ​ងរ៉ឹង តា​មរដ្ឋ​ធម្មនុញ្ញ ហើយ​ការ​ហៅ​ពួក​គាត់​មក​នេះ ដើម្បី​ធ្វើការ​ជជែក​តទល់​គ្នាជុំវិញ​អ្វីដែល​ពួក​គាត់បាន​លើក​ឡើង​ ខុស​ទៅនឹ​​ង​គោល​​ការណ៍​នីតិរដ្ឋ​ធម្ម​នុញ្ញ រំលោភ​បំពាន​រដ្ឋ​ធម្ម​នុញ្ញ ប៉ះពាល់ដល់​របប​សភានិ​យម និង​សេរីព​ហុបក្ស​ ។

លោក​ថ្លែង​ថា៖ «អ៊ី​ចឹង​ទេ បើគាត់មិន​ចូល​មកបាន​ន័យថា​ ទី១​ គាត់​ទទួល​យកការ​រៀបចំ​របស់​ក្រសួង ហើយ​ហេតុផល​ដែល​ក្រសួង ពន្យល់​បង្ហាញ គឺត្រឹម​ត្រូវ និង​ទទួល​យក​បាន និង​ទី២ គឺគាត់​ទទួល​ស្គាល់​ថា អ្វីដែល​គាត់បាន​លើក​ឡើង គឺមិន​ត្រឹម​ត្រូវ​នោះ​ទេ ហើយ​លើក​ឡើង ត្រឹម​តែបាន​លើក ដើម្បី​វាយ​ប្រហារ ក្រោម​ហេតុ​ផល​នយោបាយ​ប៉ុណ្ណោះ»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន សហ​ស្ថាបនិក​គណ​បក្ស​កែទម្រង់​កម្ពុជា ដែល​បាន​ចូលរួ​មដាក់ញត្តិ​ជាមួយ​គណបក្ស​នយោបាយ​៣ផ្សេង​ទៀត​ដើម្បី​ទាមទារ​ស្នើ​សុំកុំ​ឱ្យរដ្ឋ​សភា​អម័ត​សេចក្តី​ព្រៀង​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី១០ នេះ ប្រាប់ ភ្នំ​ពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៤ ខែ​សីហាថា គណបក្ស​លោក​មិន​ទៅចូល​រួម​ស្តាប់​ការ​ពន្យល់​បន្ថែម​ពីក្រសួង​យុត្តិធម៌​នោះ​ទេ ព្រោះ​សេក្តី​ព្រាង​វិសោធនកម្ម​នេះ ត្រូវ​បាន​រដ្ឋ​សភាអនុម័ត​រួច​រាល់​ហើយ​ និង​ឈាន​ទៅដល់​ព្រឹទ្ធ​សភាអនុម័ត​​។

លោក​ថ្លែង​ថា៖ «ខ្ញុំ​បានស្តាប់​ការ​ពន្យល់​ពីលោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តធម៌ តាមរ​យៈការធ្វើ​សន្និសីទ​សារព័ត៌មាន​ និង​ការបក​ស្រាយ នៅ​ក្នុង​រដ្ឋសភា​រួច​ហើយ បើទោះបី​ខ្ញុំ​ទៅ​ស្តាប់ ឬតវា ក៏គ្មាន​ប្រសិ​ទ្ធិភាព​អ្វីដែ​រ ហើយ​ព្រឹទ្ធសភាក៏ត្រៀម​អនុម័​តដែ​រ ។ អ៊ីចឹង​វាអត់មាន​អីប្លែ​កទេ ហើយ​យើង​ក៏មិន​ទទួល​យក​ដែរ ប៉ុន្តែ ក៏គ្មាន​លទ្ធភាព​តវ៉ាដែរ​»។

រដ្ឋសភាបានបើក​សម័យ​ប្រជុំ ពេញ​អង្គលើក​ទី​៧ នីតិកាល​ទី៦ កាល​ពីថ្ងៃទី​ ២៨ ខែ កក្ក​ដា ឆ្នាំ ២០២២​ ដោយ​បានសម្រេច​អនុម័ត​ សេចក្តី​ព្រាង​វិសោធ​នកម្ម​រដ្ឋ​ធម្មនុញ្ញ លើកទី១០ ទៅ​តាម​សំណើរបស់​រដ្ឋាភិបាល​ក្នុង​សំឡេ​ង​១០៥​ លើ ១​០៦ សំ​ឡេង​៕