The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​សំណើសុំ​ជួសជុល​ផ្ទះ​របស់​ពលរដ្ឋ​ចំនួន​ ១៨៩ ក្នុង​ចំណោម​ ២៤៥ ​ក្នុង​ខែកក្កដា

អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​សំណើសុំ​ជួសជុល​ផ្ទះ​របស់​ពលរដ្ឋ​ចំនួន​ ១៨៩ ក្នុង​ចំណោម​ ២៤៥ ​ក្នុង​ខែកក្កដា

Content image - Phnom Penh Post
រូបភាព អាជ្ញាធរ​ជាតិ​អប្សរា

អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​សំណើសុំ​ជួសជុល​ផ្ទះ​របស់​ពលរដ្ឋ​ចំនួន​ ១៨៩ ក្នុង​ចំណោម​ ២៤៥ ​ក្នុង​ខែកក្កដា

សៀមរាបៈ ក្រុមការងារ​សហគមន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​ខែ​កក្កដា​កន្លង​មកនេះ​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ពិនិត្យ​ការស្នើសុំ​ជួសជុល​ផ្ទះ រួមទាំង​សាងសង់​តូចតាច​ទាំង​ ៥ ​ស្រុក​/​ក្រុង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ចំនួន​ ២៤៥ ​សំណើ ដែល​ក្នុងនោះ​បានអនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ១៨៩ ​សំណើ​។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី ​៥ ​ខែសីហា​នេះ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា ក្នុង​ករណី​អនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ខាងលើ រួម​មាននៅ​ស្រុក​ប្រាសាទ​បាគង​បាន​ចំនួន​ ១៨​ សំណើ ស្រុក​អង្គរធំ​បាន​ចំនួន​ ៣ ​សំណើ ស្រុក​ពួក​បាន​ចំនួន​ ១៨​ សំណើ ក្រុង​សៀមរាប​បាន​ចំនួន​ ៧៥ ​សំណើ និង​ស្រុក​បន្ទាយស្រី​ ៧៥ ​សំណើ​។

ក្នុង​ពេល​ចុះ​អនុវត្ត​ការងារ​នោះ​ផងដែរ ក្រុម​ការងារ​សហគមន៍​ក៏បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា ការប្រកាស​លក់​ដី​ក្នុង​តំបន់​ការពារ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក និង​ដាក់​ស្លាក (​លក់​ដី​) ផ្ទាល់​ក្នុង​តំបន់​បេតិកភណ្ឌ​នៅតែ​បន្ត​កើតមានឡើង​។

ក្រុម​ការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​គោលដៅ​ផ្សព្វផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែ​ច្បាស់​ពី​តួនាទី ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​បេតិកភណ្ឌ​នៃ​រមណីយដ្ឋាន​អង្គរ នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ជួសជុល និង​សាងសង់​ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ទាន់​ពេលវេលា​។ សូមបញ្ជាក់ថា រាល់​ការស្នើ​សុំច្បាប់​ជួសជុល គឺ​ពុំមាន​ការបង់ប្រាក់​ទេ​៕

អត្ថបទគួរចាប់អារម្មណ៍