The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋបាលព្រៃឈើ និង​ដៃគូ​រៀបចំ​សិក្ខា​សាលា​ស្តីពី ការ​ធ្វើ​បច្ចុប្បន្ន​ភាព​គោលការណ៍​ណែនាំ​សម្រាប់​រៀបចំ​ផែនការ​គ្រប់គ្រង អភិវឌ្ឍន៍​ព្រៃសហគមន៍ និង​ផ្សព្វផ្សាយ​គោលការណ៍​ចុះ​បញ្ជី​ព្រៃ​ឯកជន

រដ្ឋបាលព្រៃឈើ និង​ដៃគូ​រៀបចំ​សិក្ខា​សាលា​ស្តីពី ការ​ធ្វើ​បច្ចុប្បន្ន​ភាព​គោលការណ៍​ណែនាំ​សម្រាប់​រៀបចំ​ផែនការ​គ្រប់គ្រង អភិវឌ្ឍន៍​ព្រៃសហគមន៍ និង​ផ្សព្វផ្សាយ​គោលការណ៍​ចុះ​បញ្ជី​ព្រៃ​ឯកជន

Content image - Phnom Penh Post
សិក្ខា​សាលា ពិគ្រោះ​យោបល់​ស្តីពី “ការ​ធ្វើបច្ចុប្បន្ន​ភាព​គោលការណ៍​ណែនាំ​សម្រាប់​រៀបចំ​ផែនការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ព្រៃ​សហគមន៍ និង​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្តីពី​ការ​ចុះបញ្ជី​ព្រៃឯកជន​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី​៤ ខែ​សីហា នៅ​សណ្ឋាគារ​ភ្នំពេញ។ ហ្វេសប៊ុក

រដ្ឋបាលព្រៃឈើ និង​ដៃគូ​រៀបចំ​សិក្ខា​សាលា​ស្តីពី ការ​ធ្វើ​បច្ចុប្បន្ន​ភាព​គោលការណ៍​ណែនាំ​សម្រាប់​រៀបចំ​ផែនការ​គ្រប់គ្រង អភិវឌ្ឍន៍​ព្រៃសហគមន៍ និង​ផ្សព្វផ្សាយ​គោលការណ៍​ចុះ​បញ្ជី​ព្រៃ​ឯកជន

ភ្នំពេញៈ រដ្ឋបាលព្រៃឈើ និង​អង្គការ ITTO, AFoCO និង RECOFTC/PAFF3 បាន​រៀបចំ​សិក្ខា​សាលា ពិគ្រោះ​យោបល់​ស្តីពី “ការ​ធ្វើបច្ចុប្បន្ន​ភាព​គោលការណ៍​ណែនាំ​សម្រាប់​រៀបចំ​ផែនការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ព្រៃ​សហគមន៍ និង​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្តីពី​ការ​ចុះបញ្ជី​ព្រៃឯកជន​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី​៤ ខែ​សីហា នៅ​សណ្ឋាគារ​ភ្នំពេញ។

សិក្ខា​សាលា​ពិគ្រោះ​យោបល់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ លោក ឈាង ដានី អនុប្រធាន​រដ្ឋបាល​ព្រៃឈើ តំណាង​លោក​ កែវ អូមាលីស្ស ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​មាន​ការ​ចូលរួម​ពី​លោក លោកស្រី អនុប្រធាន​រដ្ឋបាល​ព្រៃឈើ លោក​ប្រធាន​នាយកដ្ឋាន​វិទ្យាស្ថាន និង​ឧទ្យាន​សួន​សត្វ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ រាជធានី-ខេត្ត លោកនាយខណ្ឌ នាយរងខណ្ឌ នាយផ្នែក នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ប្រធាន​គណៈកម្មការ​និង​សមាជិក​សហគមន៍​ព្រៃឈើ ស្ថាប័ន​អប់រំ អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​អន្តរជាតិ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ និង​អ្នក​ពាក់ព័ន្ធ​នានា ១៣៥រូប។

យោងតាម​រដ្ឋបាល​ព្រៃឈើ​បាន​ឱ្យ​ដឹង​ថា សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ធ្វើឡើង ដើមី្ប​ពិភាក្សា​ប្រមូល​ធាតុ​ចូល ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាពគោលការណ៍​ណែនាំ​ស្តីពី​ការ​រៀបចំ​ផែនការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ព្រៃ​សហគមន៍ ងាយស្រួល​ក្នុង​ការ​អនុវត្តន៍​ឱ្យ​បាន​ប្រសើរ​ឡើង និងផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្តីពី​ការ​ចុះ​បញ្ជី​ព្រៃ​ឯកជន​នៅកម្ពុជា។

រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋកូរ៉េ សហរដ្ឋ​អាមេរិក ជប៉ុន ស៊្វីស និង​ស៊ុយអែត និង​ដៃគូ​ជាច្រើន​ទៀត ដែល​បាន​រួម​ចំណែក​ដល់​ការ​រៀបចំ​សិក្ខាសាលា ពិគ្រោះ​យោបល់​នេះ​ឡើង៕

អត្ថបទគួរចាប់អារម្មណ៍