ភ្នំពេញៈ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ប្រភេទ​អូមីក្រុង​ចំនួន ៤៤ នាក់​បន្ថែម​ទៀត ​ និង​មាន​អ្នកជា​សះស្បើ​យ​ ចំនួន​ ៣៣ នាក់ ​ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ​។

យោង​តាម​សេចក្តីប្រកាស​របស់​​ក្រសួង​សុខាភិបាល​ អ្នកឆ្លង​មេរោគកូវីដ ១៩​ សម្រាប់​ថ្ងៃទី ៦ ​ខែសីហា​ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ក្នុង​សហគមន៍​ចំនួន​ ៤៤ នាក់ ​ដែល​ក្នុងនោះ​ ១០ នាក់ ​ជាករ​ណី​ស្នើសុំ​វិញ្ញា​បន​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៧ ​ខែសីហា ​ឆ្នាំ ២០២២ ​កម្ពុជា ​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩​ សរុប​ចំនួន ​១៣៧ ០២១ នាក់ ​អ្នក​ជាសះស្បើយ ​សរុប​ចំនួន​ ១៣៣ ៦៨៣ នាក់ ​និង​អ្នកស្លាប់​ចំនួន ​៣ ០៥៦ នាក់៕​​