The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ ១៩​ ប្រភេទ​អូមីក្រុង​ ២៥ នាក់​ទៀត ​ប៉ុន្តែ​មាន​អ្នក​ជាសះស្បើយ​ជាង​ ៥០ នាក់

កម្ពុជា​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ ១៩​ ប្រភេទ​អូមីក្រុង​ ២៥ នាក់​ទៀត ​ប៉ុន្តែ​មាន​អ្នក​ជាសះស្បើយ​ជាង​ ៥០ នាក់

Content image - Phnom Penh Post

កម្ពុជា​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ ១៩​ ប្រភេទ​អូមីក្រុង​ ២៥ នាក់​ទៀត ​ប៉ុន្តែ​មាន​អ្នក​ជាសះស្បើយ​ជាង​ ៥០ នាក់

ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩​ ប្រភេទ​អូមីក្រុង​ចំនួន ​២៥ នាក់​បន្ថែម​ទៀត ​ប៉ុន្តែ​មាន​អ្នកជា​សះស្បើ​យ ​រហូតដល់ ​៥៤ នាក់ ​ហើយ​​មិនមាន​ករណី​ស្លាប់​នោះ​ទេ។

យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​ អ្នកឆ្លង​មេរោគ​កូវីដ ១៩​ សម្រាប់​ថ្ងៃទី ៨ ​ខែសីហា ​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ក្នុង​សហគមន៍​ចំនួន ​២៥ នាក់ ​ដែល​ក្នុងនោះ ​១៧ នាក់ ​ជាករណី​ស្នើសុំ​វិញ្ញា​បន​បត្រ​ចេញទៅ​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក ​ថ្ងៃទី ៩ ​ខែ សីហា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អត្រា​ឆ្លងមេរោគ​កូវីដ ១៩​ សរុប​ចំនួន​ ១៣៧ ០៨១ នាក់​ អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន​ ១៣៣ ៧៦១ នាក់ ​និង​អ្នកស្លាប់​ចំនួន​ ៣ ០៥៦ នាក់៕​​

អត្ថបទគួរចាប់អារម្មណ៍