ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​​ប្រភេទ​អូមី​ក្រុង​​ចំនួន​ ៣៦ ​នាក់បន្ថែម​ទៀត និង​មាន​អ្នក​ជា​សះ​ស្បើ​យ​ចំនួន​ ១៦​ នាក់ ប៉ុន្តែ​មិន​មាន​ករណី​ស្លាប់​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​​ក្រសួង​សុខាភិបា​ល​ អ្នកឆ្លង​មេរោគ​កូវីដ​ ១៩ ​សម្រាប់ថ្ងៃទី ​៩ ​ខែសីហា​ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ក្នុ​ង​សហ​គមន៍​ចំនួន ​៣៦​ នាក់ ដែល​​ក្នុង​នោះ​ ១១ នាក់ ជាករ​ណី​ស្នើសុំ​វិញ្ញា​បន​ប​ត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

គិត​ត្រឹម​ព្រឹកថ្ងៃទី ​១០ ខែ​ សីហា ឆ្នាំ​ ២០២២ កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ​ ១៩​ សរុប​ចំនួន​ ១៣៧ ​១១៧ នាក់ ​អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន ​១៣៣ ៧៧៧ នាក់ ​និង​​អ្នក​ស្លាប់​ចំនួន​ ៣ ០៥៦ ​នាក់៕​​