
រូបភាព មន្ទីរព័ត៌មានខេត្តរតនគិរី
បន្ទាយមានជ័យៈ លោក មាន ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ បានធ្វើការត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ដោះស្រាយយថាហេតុផ្សេងៗនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
លោក មេបញ្ជាការរងបានបញ្ជាក់ថា តួនាទីភារកិច្ចរបស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ ដោះស្រាយយថាហេតុ ២៤ ម៉ោងលើ ២៤ ម៉ោង និងចូលរួមការពារ សន្តិសុខសណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវតាមសំណូមពរអាជ្ញាធរមូលដ្ឋាន។
លោកមេបញ្ជាការរងបានថ្លែងអំណរគុណដល់នាយពលទាហានទាំងអស់ ដែលបានបំពេញនូវតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ជាមួយគ្នានោះលោក ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវតែបន្តនូវការយកចិត្តទុក្ខដាក់ ការពារខ្លួនឱ្យបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេសអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ «៣ ការពារ និង ៣ កុំ» ទោះបីក្នុងកាលៈទេសៈប្រទេសជាតិមានការឆ្លងជំងឺកូវីដ ១៩ ទាបហើយក៏ដោយ៕