ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ចំនួន ២៨ នាក់​បន្ថែមទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន​ ៤០ ​នាក់ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នា​ថ្ងៃទី​ ១៣ ​សីហា​ឱ្យដឹងថា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ចំនួន ២៨ នាក់​បន្ថែមទៀត​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៣ ខែ​សីហា ឆ្នាំ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​កូវីដ​ ១៩ សរុប​ចំនួន ១៣៧ ២០៧ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៣ ៨៩០ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់​៕