
គ្រូពេទ្យយកសំណាកធ្វើតេស្តរកមេរោគកូវីដ ១៩ នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ប្រភេទអូមីក្រុងចំនួន ២៨ នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៣៧ នាក់ ប៉ុន្តែមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ១៤ ខែសីហា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ២៨ នាក់ ដែលក្នុងនោះ ១១ នាក់ ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុប ចំនួន ១៣៧ ២៦៤ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ៩៥៨ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕