ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ​​ប្រភេទ​អូមី​ក្រុង​ចំនួន​ ៣៦ នាក់បន្ថែម​ទៀត​ និង​មាន​អ្នក​ជា​សះ​ស្បើ​យ​ចំនួន ​២៤ ​នាក់ ប៉ុន្តែ​មិន​មាន​ករណី​ស្លាប់​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​​ក្រសួង​សុខាភិ​បាល​ អ្នក​ឆ្លង​មេរោគ​កូវីដ ១៩​ សម្រាប់​ថ្ងៃទី​ ១៥ ខែសីហា​ ​​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ​ក្នុង​សហ​គមន៍​ចំនួន​ ៣៦ ​នាក់ ​ដែល​ក្នុងនោះ​ ១៩​ នាក់ ជាករ​ណី​ស្នើសុំ​វិញ្ញា​បន​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ១៦ ​ខែ​ សីហា ឆ្នាំ​ ២០២២ ​កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ​ ១៩​ សរុប​ចំនួន​ ១៣៧ ​៣០០​ នាក់​ អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន ​១៣៣ ៩៨២ នាក់ និង​​អ្នក​ស្លាប់​ចំនួន ​៣ ០៥៦​ នាក់៕​​​