ភ្នំពេញៈ ក្រសួង​សុខាភិបាលបាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩​ ប្រភេទ​អូមីក្រុង​ ចំនួន​ ២៦ នាក់​បន្ថែមទៀត និង​មាន​អ្នកជា​សះស្បើ​យ​ចំនួន​ ៣២ នាក់ ​ហើយ​ក៏មិនមាន​ករណី​ស្លាប់​ឡើយ។

យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​ អ្នកឆ្លង​មេរោគ​កូវីដ ១៩​ សម្រាប់​ថ្ងៃទី​ ១៦ ​ខែសីហា​ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ក្នុង​សហគមន៍​ចំនួន ​២៦ នាក់ ​ដែល​ក្នុងនោះ ​៩ នាក់​ ជាករណី​ស្នើសុំ​វិញ្ញា​បនបត្រ​ចេញទៅ​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៧ ​ខែ សីហា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩​ សរុប​ចំនួន​ ១៣៧ ៣២៦ នាក់ ​អ្នកជា​សះស្បើយ ​សរុប​ចំនួន ​១៣៤ ០១៤ នាក់ ​និង​អ្នកស្លាប់​ចំនួន​ ៣ ០៥៦ នាក់៕​​​