សៀមរាបៈ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង ក្រើន​រំឭក​ជាថ្មី​ដល់​មន្រ្តីន​គរបាល ត្រូ​វចាត់​ទុក​ខ្លួនឯ​ងជា​កូន​ចៅ​របស់​ប្រជាពលរដ្ឋ និងត្រូវ​ថែរ​ក្សាសន្តិសុ​ខសណ្តាប់​ធ្នាប់សា​ធារណៈ និងសុវត្ថិ​ភាព​សង្គមសម្រាប់​ប្រជាពលរដ្ឋ​ ខណៈ​លោក​កំពុង​យក​ចិត្ត​ទុក​ដាក់ លើការ​ជ្រើស​រើស​មន្រ្តីន​គរបាល ដោយ​ផ្លាស់ប្តូ​ពី​ការ​​ចង្អុល​ចុចឈ្មោះ​មក​ជាការ​​ប្រឡង​ជ្រើសរើស​ដោយ​​ផ្អែក​តាម​សមត្ថ​ភាព។

ក្នុង​ពិធី​សំណេះ​សំណាល​ និង​សួរ​សុខទុក្ខ​សិស្ស​នាយនគរ​បាល សិស្ស​នាយនគរ​បាល​រង វគ្គ​បណ្ដុះ​បណ្ដាល​កម្រិត​បឋម​វិជ្ជា​ជីវៈនគរ​បាល​ ជំនាន់ទី​១៥ លើក​ទី២ នៅសាលាន​គរបាល​ជាតិ​ភូមិភាគ ៤​ ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី ១៦ ខែសី​ហា លោក ស ខេង បាន​ថ្លែង​ថា សិក្ខាកាម​ដែល​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​នេះ ត្រូវ​ហាត់​ពត់លត់​ដំ កសាង​ខ្លួន​ឯង​ឱ្យ​ទៅ​ទៅ​ជាម​ន្រ្តី​នគរបាល​របស់​ប្រជា​ជន។

ជាមួយ​គ្នា​នេះដែ​រ លោក​ក្រឿនរំ​ឭកជា​ថ្មីដល់​មន្រ្តីន​គរបាល​ត្រូវ​ប្រកា​ន់ភ្ជាប់ថា​ ខ្លួន​ជាកូន​ចៅ​របស់​ប្រជាជ​ន កុំចាត់​ទុកខ្លួន​ឯង​ជាចៅហ្វាយ​ប្រជា​ជន។​

លោក​ថា៖ ​«ការដែល​យើង​រៀន​សូត្រ​នេះជួយ​លត់ដំ​ កសាង​អត្តច​រិត រ​បស់​យើង​ឱ្យ​ទៅ​ជាន​គរបា​ល​របស់​ប្រជាព​លរដ្ឋ ជាកូន​ចៅប្រជាព​លរដ្ឋ​ មិន​មែន​ជាចៅហ្វាយ​​នាយប្រជាជន​ទេ អ៊ីចឹង​ត្រូវតែ​​ស្តាប់មតិយោ​បល់ ចាត់​ទុក​ប្រជាជន​ជាកញ្ចក់​ដើម្បី​យើង​ឆ្លុះ តើគាត់​ពេញ​ចិត្ត​នឹង​សកម្មភាព​របស់​នគ​របាល គាត់​ជឿលើ​សកម្ម​ភាពរ​បស់ន​គរបាល​យើង ឬ​មិន​ជឿ?» ។

លោក​គូស​បញ្ជាក់​ថា ជាទូទៅ​នគ​រ​បាល​មាន​តួនាទី​រក្សាសន្តិ​សុខ​សណ្តាប់ធ្នាប់​សាធារ​ណៈ និង​សុវត្ថិ​ភាព​សង្គម ប៉ុន្តែ​បើយើង​មិន​ចេះ​ច្បាប់ មិន​ចេះជំនាញ​ ហើយ​ទៅ​ធ្វើការ​ងារ​នេះនឹ​ង​មិន​ទទួល​បាន​ទំនុក​ចិត្ត​ពីប្រជាជ​ន និង​មិន​ទទួល​បាន​ជោគ​ជ័យ​ឡើយ​។

លោកថា​៖ «ព្រោះជួន​អីត្រូវ​ធ្វើ​សំណុំ​រឿង​ប្តឹង​គេទៅ​តុលា​ការ ចង់​ទៅឆែក​ឆេរ ត្រួតពិ​និត្យ​សំណុំរឿ​ង ទាល់​តែមាន​កិច្ចស​ហការ​ជាមួយ​ស្ថាប័ន​តុលាការ បើយើ​ងចោទ​គេខុ​ស​អយុត្តិធម៌​ បើតុលា​ការកាត់​ក្តីតាម​នោះ​ នេះ​ហើយដែល​គេតម្រូវ​ឱ្យយើង​រៀន»​។

ដោយ​ឡែកពាក់​ព័ន្ធការ​ជ្រើស​រើសម​ន្រ្តីន​គរបាល​ចូល​ក្របខ័ណ្ឌ​វិញ លោក​ ស ខេង​ ថា ក្រសួង​កំពុង យកចិត្ត​ទុក​ដាក់​ដើម្បី​ធ្វើឱ្យប្រាក​ដប្រជា​ ឬក៏​ធានានូវ​គុណ​ភាពលទ្ធ​ផល​ល្អ ក្នុងការ​ជ្រើស​រើសម​ន្រ្តី​នគរ​បាល​ចូល​ក្របខ័ណ្ឌ​ ពីកា​រចង្អុល ចុច​ឈ្មោះ ​ទៅជាកា​រប្រឡង​។

លោកថា​៖ «ការពិ​តការប្រ​ឡងសព្វថ្ងៃ ​ខ្ញុំមិន​ទាន់ពេញ​ចិត្ត​ពេញ​ថ្លើម​ ១០០​ ភាគរ​យទេ ប៉ុ​ន្តែបើប្រៀប​ធៀបពី​មុន​គឺយើង​បានបោះ​ជំហាន​ទៅមុខ​ ១ ជំ​ហានធំ​ហើយ យើង​នៅកែទ​ម្រង់ខ្លះ​ទៀត»​។

លោក​បន្ថែ​មថា៖ «ព្រោះប្រ​ឡងតែងតែ​កើត​ចេញ​នូវមុខ​សកម្ម ​និងមុខ​អសកម្ម​ ហើយម​ន្រ្តីរា​ជការ​​របស់យើ​ងខាងផ្នែ​កស៊ីវិ​លក៏ដូច​គ្នា ផ្នែក​នគរបាល​ក៏ដូចគ្នា​អ៊ីចឹងដែរ​ វាមិន​អាច​ល្អឥ​តខ្ចោះ​ទេ ប៉ុ​ន្តែគ្រា​ន់​បើ និងល្អ​ជាងមុ​ន។ ចំណុច​នេះ​ដែលយើ​ងត្រូ​វទទួល​ស្គាល់ ​អ៊ីចឹងអ្វី​ដែលនៅ​​សេស​សល់ បើមិន​ល្អត្រូវ​ដោះស្រា​យបន្ត​ទៀត​»។

លោក​ អំ សំអាត នាយក​រងទទួល​បន្ទុ​កផ្នែកឃ្លាំ​មើល និង​ការពារ​សិទ្ធិមនុស្ស​នៃអ​ង្គការ​លីកាដូសង្ឃឹម​ថា ប្រសាសន៍​ក្រើន​រំឭលឹក​នេះគឺ​ជាការ​ដាស់​តឿន​សម្រាប់​មន្រ្តីន​គរបាល​ទាំងអស់​ឱ្យមាន​​ការយ​កចិត្តទុ​កដាក់​ចំពោះ​ប្រជាព​លរដ្ឋ​ជាពិសេស​ក្នុង​ការប​ម្រើសេវា​សាធា​រណៈ ​សន្តិសុ​ខ​សណ្តាប់​ធ្នាប់ ​និងសុវត្ថិ​ភាព​ជូន​ប្រជា​ពលរដ្ឋ​។

លោក​ថា៖«ព្រោះ​យើង​ដឹង​ហើយ​ថា មន្រ្តី​នគ​របាល​ទាំងអស់គ្នា​គឺជាអ្ន​កបម្រើ​ប្រជាព​លរដ្ឋ ហើយ​ទទួល​ប្រាក់ខែ​ពីរដ្ឋ ហើយ​រដ្ឋបាន​លុយបើ​កប្រាក់​ខែបានម​កពី​ពលរដ្ឋ​ អ៊ីចឹងជា​ចម្លើយ​ឆ្លើយត​ប មន្រ្តី​​ន​គរបាល​ត្រូវតែយក​ចិត្តទុក​ដាក់ការ​ពារស​ន្តិសុខសុ​វត្ថិភាព និ​ងបម្រើ​សេវា​សាធា​រណៈ​​ដល់​​រដ្ឋឱ្យបា​នពេញ​ចិត្ត​»។

យ៉ាងមិញ​លោក​បញ្ជាក់​ថា​៖ «យើង​ទទួ​លស្គាល់​មន្រ្តី​នគ​របាល​ជាច្រើនបា​នឆ្លើយ​តបនឹង​តម្រូវ​កា​រប្រជាព​លរ​ដ្ឋ ប៉ុន្តែ​មន្រ្តី​នគ​របាល​មួយចំ​នួន​ក៏នៅ​មានភា​ពអ​សក​ម្មផ​ងដែរ ​និងមាន​ភាព​ខ្វះចន្លោះដែល​ត្រូវ​បំពេញ​ ហើយ​យកចិត្ត​ទុក​ដាក់​បន្ថែ​មទៀ​ត»៕